សហគមន៍មានជីវភាពធូរធារអាចទប់ស្កាត់បានការបំផ្លាញព្រៃឈើនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ

សហគមន៍មានជីវភាពធូរធារអាចទប់ស្កាត់បានការបំផ្លាញព្រៃឈើនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ:​ លោកនេត្រភក្ត្រារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រសួងបានរៀបចំគោល​នយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅជុំវិញតំបន់ការពារធម្មជាតិឲ្យមានជីវភាពធូរធារដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូនិងអ្នកសារព័ត៌មានទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនិងសហគមន៍អេកូទេសចរណ៍នៅសហគមន៍ត្មាតប៉ើយនៅថ្ងៃទី១០ខែមិថុនានេះលោកបានឲ្យដឹងថាក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូជាតិនិងអន្តរជាតិអនុវត្គម្រោងឲ្យប្រជាសហគមន៍​បង្កើតមុខរបរដូចជាបង្កបង្កើនផលស្រូវក្រអូបតាម​បច្ចេក​ទេសនិងលក្ខខណ្ឌតម្រូវដែលមានគុណភាពនិងតម្លៃខ្ពស់និងបង្កើតមុខរបរបម្រើដល់វិស័យអេកូទេសចរណ៍ព្រមទាំងបណ្តុះបណ្តាលសហគមន៍ឲ្យចេះគ្រប់គ្រងនិងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារការដាំដំណាំកសិកម្មនិងដំណាំរួមផ្សំផ្សេង​ទៀតសំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានចំណូលបន្ថែមសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ។

Sponsor

សូមបញ្ជាក់ថាគម្រោងស្រូវសត្វត្រយ៉ងត្រូវបានអនុវត្តដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានសម្រាប់ធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារដើម្បីអភិរក្សសត្វព្រៃពិសេសសត្វត្រយងចង្កំកសនិងត្រយងយក្សដែលកំពុងមានវត្តមាននៅតំបន់នោះ។

លោកកែនសេរីរដ្ឋានាយកអង្គការWCS ប្រចាំនៅកម្ពុជាមានប្រសាសន៍ថាអស់រយៈពេលជាង១០ឆ្នាំមកហើយដែលកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ត្មាតប៉ើយបានផ្សារភ្ជាប់ជាមួយការអភិរក្សព្រៃឈើនិងសត្វព្រៃតាមរយៈឲ្យពួកគេបញ្ឈប់ការកាប់ព្រៃឈើនិងបរបាញ់សត្វព្រៃដូចជាត្រយ៉ងយក្សដែលជាសត្វស្លាបដំណាងឲ្យប្រទេសកម្ពុជាហើយវាក៏ជាប្រភេទសត្វស្លាបកម្រនៅក្នុងពិភពលោកដោយងាកមកអនុវត្តផលិកម្មស្រូវសរីរាង្គវិញ។

លោកបញ្ជាក់ថា«អង្គការសមាគមន៍អភិរក្សសត្វព្រៃបានបង្កើតអង្គការក្នុងស្រុកមួយឈ្មោះសន្សំម្លប់ព្រៃនៅក្នុងឆ្នាំ២០០៩ដើម្បីផ្តល់ឱកាសដល់កសិករក្នុងការទទួលបាននូវតម្លៃបន្ថែមលើផលិតផលស្រូវរបស់ពួកគេដែលផលិតបានតាមរយៈការប្តូរមកវិញនូវការអនុវត្តន៍ផលិតកម្មស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ។ 

ការអនុវត្តន៍ទាំងនេះរួមមានការមិនកាប់ទន្រ្ទាននិងពង្រីកដីខុសច្បាប់គោរពគោលការណ៍មិនបរបាញ់បរិភោគនិងជួញដូរសត្វព្រៃនិងអនុវត្តន៍ផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ» ៕