យកលុយ​ដុល្លារ​ក្លែងក្លាយទៅទិញកាតទូសព្ទ័២កន្លែងបានសម្រេចរួចជិះម៉ូតូគេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានរកឃេីញលុយជាច្រេីន

យកលុយ​ដុល្លារ​ក្លែងក្លាយទៅទិញកាតទូសព្ទ័២កន្លែងបានសម្រេចរួចជិះម៉ូតូគេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានរកឃេីញលុយជាច្រេីន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់៖ សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូបន្លំចាយលុយដុល្លាក្លែងក្លាយបានអនុវត្តឡើងនៅវេលាម៉ោង​១២និង២០នាទីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០នៅលើកំណាត់ផ្លូវកៅស៊ូត្រង់ម្ដុំស្ពានក្របៅជ្រុំស្ថិតនៅភូមិសំរោងយាឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យខាងលើឈ្មោះ តាំង តាយ ភេទប្រុសអាយុ ៣៣ឆ្នាំបច្ចុប្បន្នរស់នៅភូមិពោធិ៍តាគួយសង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក MSX ពាក់ស្លាកលេខពោធិសាត់ 1F 7767 នគរបាលមិនបញ្ជាក់អំពីពណ៏នោះទេបានធ្វើសកម្មភាពដូចជាចាយលុយដុល្លាក្លែងក្លាយក្រដាសប្រាក់២០ដុល្លាទៅទិញកាតទូរស័ព្ទស្មាតចំនួន១ដុល្លាពីអ្នកលក់ឥវ៉ាន់ឈ្មោះ ខែក ធារៈ ភេទស្រីស្ថិតនៅភូមិព្រែកទី១ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់រួចជនសង្ស័យ(តាំង តាយ)បន្តចាយលុយដុល្លាក្លែងក្លាយក្រដាស់ប្រាក់១០ដុល្លាទៅទិញកាតទូរស័ព្ទស្មាតអ្នកលក់ឥវ៉ាន់ម្នាក់ទៀតឈ្មោះ ប៉ុង សុបុត្រា ភេទប្រុសស្ថិតនៅភូមិ.ឃុំជាមួយគ្នាក្រោយធ្វើសកម្មភាពជនសង្ស័យ(តាំង តាយ)បានជិះម៉ូតូគេចប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបានត្រង់ចំណុចខាងលើ ។

បន្ទាប់ឃាត់ខ្លួននិងនាំយកមកបន្តនីតិវិធីឆែកឆេររកឃើញ​ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ១០ដុល្លាចំនួន៣២សន្លឹកក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ២០ដុល្លាចំនួន០៣សន្លឹកក្រដាស់ប្រាក់​ដុល្លាក្លែងក្លាយ៥០ដុល្លាចំនួន០៩សន្លឹកក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ១០០ដុល្លសចំនួន០៣សន្លឹកនិងម៉ូតូជិះធ្វើសកម្មភាពចំនួន១គ្រឿងក្នុងនោះលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់បញ្ជាឲ្យសមត្ថកិច្ចនគរបាល.កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕