ភ្នំពេញ: ស្រ្តីជាជនជាតិចិនម្នាក់មិនដឹងមានរឿងអ្វីបានដើរមកលើស្ពានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីរលើកតែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាជួយឃាត់ទាន់ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅលើស្ពានហង្សកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីជនជាតិចិនរូបនេះប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងរួចមកហើយតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋជួយទាន់លុះដល់ពេលកើតហេតុនារីជនជាតិចិនរូបនោះបានដើរទៅដើរមកនៅចំណុចកើតហេតុប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងទៀតតែត្រូវបានបងប្អូនដែលធ្វើដំណើរប្រទះឃើញក៏បាននាំគ្នាចុះមកចាប់មិនឲ្យនារីជនជាតិចិនរូបនេះលោតទឹកសម្លាប់ខ្លួនបានទេបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសន្តិសុខដែលយាមនៅក្នុងកោះពេជ្ររួមទាំសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ៕

