កំពង់ចាម: ដោយទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាសនិងអាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១១និង៣០នាទីបានចុះបង្ក្រាបករណីលួចល្បែងស៊ីសងខុសច្បាប់ជល់មាន់និងអាប៉ោងដាក់ប្រាក់នៅចំណុចភូមិស្វាយស្រណោះទី១ឃុំរកាអាស្រុកកងមាសខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចយើងបានបង្រ្កាបនិងធ្វេីការឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់និងដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ទ្ទដៃចំនួន១០គ្រឿង
២-ម៉ូតូចំនួន៣៥គ្រឿង
៣-ចានអាប៉ោងចំនួន០១
៤-កន្រ្តក់មាន់ចំនួន០៤
៥-ផ្តិលជ័រចំនួន០១
៦-ហាន់តោអាប៉ោងចំនួន០១
៧-មាន់ចំនួន០៤ក្បាល
៨-កន្ធន់ជ័រចំនួន០១
៩-ជញ្ចឹងថ្លឹងមាន់ចំនួន០១
១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន
១១-កញ្ចក់បាំងមាន់ចំនួន០១
១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល)
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។


