ថៃបានបេីកការអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញ

ថៃបានបេីកការអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ថៃ៖ អាជ្ញាធរថៃនឹងដកបម្រាមគោចរលើចំពោះការលក់ស្រានៅទូទាំងផ្ទៃប្រទេសក្រោយស្ថាននៃជំងឺកូវីដ១៩នៅក្នុងប្រទេសថៃហាក់បានឈានទៅរកចំណុចវិជ្ជមានមួយកម្រិតទៀត។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​channel​new​sasia បានបញ្ជាក់ថាចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះតទៅអាជ្ញាធរថៃនឹងអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញនៅតាមបណ្តាភោជនីយដ្ឋាននិងសណ្ឋាទាំងអស់ក្នុងប្រទេសថៃ។

Sponsor

សូមរម្លឹកជូនថាកន្លងមកអាជ្ញាធរថៃសម្រេចហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាតព្រោះការជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាគឺជាកត្តាចម្បងមួយក្នុងការចម្លងមេរោគកូវីដ ១៩ ។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃបានឲ្យដឹងថាចាប់ពីពេលនេះតទៅអាជ្ញាធរថៃនឹងដកការរឹតបន្ដឹងច្បាប់គ្រប់គ្រងប្រទេសបន្តិចម្តងៗស្របពេលដែលស្ថាន​ភាពនៃជំងឺកូវីដ១៩ត្រលប់ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ផងដែរហើយមិនយូរទេអ្វីៗនឹងត្រលប់ទៅរកភាពធម្មតាវិញជាមិនខាន។

សូមបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសថៃបន្តធ្លាក់ចុះគួរឲ្យគត់សម្គាល់ខណៈចំនួនអ្នកជាសះស្បើយកើនឡើងយ៉ាងច្រើនក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។

យ៉ាងណាក្តីបើគិតសរុបជារួមថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន៣,១៣៥ករណីស្លាប់៥៨ករណីជាសះស្បើយ២ ៩៨៧ ករណីហើយគិតត្រឹមពេលនេះថៃនៅសល់អ្នកជំងឺកូវីដ ១៩ ដែលកំពុងព្យាបាលត្រឹមតែ៨៤ករណីប៉ុណ្ណោះ៕