ចំនួនមនុស្សស្លាប់ថ្មីដោយសារវីរុស​កូវិដ១៩នេះបានកើន​ឡើងជាបន្តបន្ទាប់ដល់ចំនួន៣,២៤៨នាក់នៅលេីពិភពលោកគិតត្រឹមថ្ងៃនេះ

ចំនួនមនុស្សស្លាប់ថ្មីដោយសារវីរុស​កូវិដ១៩នេះបានកើន​ឡើងជាបន្តបន្ទាប់ដល់ចំនួន៣,២៤៨នាក់នៅលេីពិភពលោកគិតត្រឹមថ្ងៃនេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពិភពលោក:​ កំណើនមនុស្សស្លាប់និងមនុស្សឆ្លងវីរុស​Covid-19 នៅ​លើពិភពលោកនៅតែមានកំណើនខ្ពស់នៅឡើយដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃចន្ទទី១៥ខែ​មិថុនាឆ្នាំ២០២០នេះកំណើនមនុស្សស្លាប់ថ្មីដោយ​សារវីរុស​នេះបានកើនឡើងដល់ចំនួន៣,២៤៨នាក់និងកំណើនមនុស្សឆ្លងថ្មីបានកើនឡើងដល់ចំនួន​១២២,​២៩៨​នាក់ដែលនេះបើតាមការចុះផ្សាយរបស់Worldomter ។

ចំពោះកំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព​លោកនៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយដែលគិតត្រឹមថ្ងៃច័ន្ទដដែលនេះមនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយគឺចំនួន៧,៩៨២,៨២២នាក់។

Sponsor

ចំពោះចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោកក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរដែលគិតត្រឹមថ្ងៃច័ន្ទដូចគ្នានេះកំណើនមនុស្សស្លាប់សរុបដោយ​សារវីរុសនេះបានកើនឡើងដល់ជាង៤៣ម៉ឺននាក់គឺចំនួន៤៣៥,១៦៦នាក់ខណៈអ្នកជំងឺCovid-19ចំនួន៤,១០៣,៩៨៤នាក់បានជាសះស្បើយ៕