តាកែវ: ប្រធានសាខាក.ប.ប(កាំកុងត្រូល)ប្រចាំខេត្តតាកែវរួមជាមួយមន្រ្តីជំនាញបានចុះត្រួតពិនិត្យមុខទំនិញដែលកំពុងដាក់តាំងលក់ជាពិសេសស្វែងរកស្រាថ្នាំចិនសែ(តាំងគួយ)និងបន្តផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារដល់អាជីវករនៅផ្សារអង្គតាសោមក្នុងកាចុះត្រួពិនិត្យនេះក៏បានកឃេីញងៀតបបែលមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ជិត១០គីឡូក្រាមបានដកហូតយកទៅដុតបំផ្លាញចោល។
នៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ក្រោមលោកប៉ោលាងគង់ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំក.ប.ប(កាំកុងត្រូល)ខេត្តតាកែវសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរួមជាមួយមន្រ្តីបានចុះត្រួតពិនិត្យមុខទំនិញមានគ្រឿងឧបភោគបរិភោគដែលបានដាក់លក់នៅផ្សារអង្គតាសោមដោយក្នុងនោះផងដែរមន្រ្តីជំនាញក៏បានធ្វើតេស្ដបឋមលើបន្លែផ្លែឈើបង្គាមឹកប្រហុកនិងបានរកឃើញវត្តមានសារធាតុគីមីប៉ូរ៉ាក់នៅលើងៀតបបែលខ្លែងនិងងៀតបបែលសាច់ពីអាជីវករដែលបានដាក់លក់ជិត១០គីឡូក្រាមនិងបានធ្វើកំណត់ហេតុដកហូតយកមកដុតបំផ្លាញចោល។
នៅព្រឹកថ្ងៃដដែលមន្រ្តីជំនាញក.ប.ប(កាំកុងត្រូល)សាខាខេត្តតាកែវបានសហការជាមួយលោកកងអាណាន់អភិបាលក្រុងដូនកែវបាននាំយកមកនូវងៀតបបែលទឹកក្រូចនិងគ្រឿងកំប៉ុងមួយចំនួនធំផ្សេងទៀតដែលមន្រ្តីជំនាញបានដកហូតកន្លងមកយកទៅដុតនិងបំផ្លាញចោលផងដែរដើម្បីជៀសវាងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕


