កំពង់ស្ពឺ: ទីតាំងបេីកល្បែងសង្វៀនប្រជល់មាន់និងអាប៉ោងបៀរខុសច្បាប់មួយកន្លែងមានអ្នកចូលលេងយ៉ាងច្រេីនកុះករស្ថិតនៅក្នុងភូមិសាស្រ្តឃុំជាំស្រងាំស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺកំពុងបើកដំណើរការលេងភ្នាល់យ៉ាងរលូននឹងកងរំពងមិនខ្វល់ទៅនឹងការបង្ក្រាបរបស់សមត្ថកិច្ចនោះឡើយសកម្មភាពនេះជាហេតុនាំឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះនាំគ្នាលើកឡើងថាអាជ្ញាធរសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបដោយសារតែសមត្ថកិច្ចទាំងនោះបានសើមមាត់សើមករដោយសារវង់ល្បែងដ៏ធំមួយនេះជាក់ជាមិនខាន។
ប្រពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកបរសេដ្ឋថាជាអ្នកបើកដៃឲ្យសង្វៀនប្រជល់មាន់និងអាប៉ោងបៀរខុសច្បាប់មួយនេះបើកដំណើរការលេងយ៉ាងរលូនឡេីងវិញជាថ្នូរនឹងផលប្រយោជន៍ទើបមិនហ៊ានចុះមកហាមឃាត់ឬបង្ក្រាបម្ដងណាសោះ។
ប្រជាពលរដ្ឋបាននាំគ្នានិយាយថាអភិបាលខេត្តរួមនិងលោកស្នងការលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួនអាចបានទទួលលាភសក្ការៈប្រចាំខែពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ។
ប្រជាពលរដ្ឋនៅឃុំជាំស្រងាំស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺសូមសំណូមពរទៅដល់លោកអភិបាលខេត្តលោកស្នងការនគរបាលខេត្តកំពង់ស្ពឺលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺគួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងបៀរខុសច្បាប់បើកលេងនៅភូមិខាងលើនេះផងឲ្យស្របតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចុះ។
ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានដាក់បទបញ្ជាទៅឲ្យលោកអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានវង្សល្បែងស៊ីសងគ្រប់ប្រភេទផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកបរសេដ្ឋបែជានាំគ្នាធ្មិចភ្នែកបើកភ្លើងខៀវឲ្យក្រុមសង្វៀនប្រជល់មាន់និងអាប៉ោងបៀរខុសច្បាប់មួយនេះបើកលេងបានយ៉ាងរំភើយទៅវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាអាជ្ញាធរខេត្តកំពង់ស្ពឺហាក់មិនបានយកចិត្តទុកដាក់ទៅលើបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះមិនឲ្យមានល្បែងស៊ីសងនៅតាមមូលដ្ឋានភូមិឃុំស្រុកខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេទើបបានជាបណ្ដោយឲ្យមានល្បែងស៊ីសងបែបនេះ៕

