កំពត: ទីតាំងសង្វៀន(ជល់មាន់និងអាប៉ោង)ខុសច្បាប់មួយកន្លែងកំពុងដំណើរការយ៉ាងរលូននិងបានប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងដោយរលូនយោងតាមប្រភពរាយការណ៍បានអោយដឹងថាស្ថិតនៅទឹកដីភូមិឈើទាលឃុំឈូកស្រុកឈូកខេត្តកំពតផ្គើននិងបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានហាមមិនអោយមានការជួបជុំជាទ្រង់ទ្រាយធំដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ តែផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះបានផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំទៅវិញ។
ប្រជាពលរដ្ឋស្នើសុំដល់ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ទ ស្នងការនគរបាលខេត្តកំពតមេត្តាមានវិធានការទប់សង្កាត់និងបង្ក្រាបល្បែងសុីសងខុសច្បាប់នេះផងដើម្បីរក្សាអោយបាននូវសេចក្ដីសុខជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។
Sponsor

