ព្រះសីហនុ: រថយន្តlexus 570សេរីទំនេីបមួយគ្រឿងបេីកបរដោយយុវជនម្នាក់បានបុកជាមួយម៉ូតូកំពុងតែបេីកឆ្លងផ្លូវបណ្តាលអោយស្លាប់នៅកន្លែងហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នៅចន្លោះKm១៣៩និង១៤០ស្ថិតក្នុងភូមិចំការហ្លួងឃុំចំការហ្លួងស្រុកកំពង់សីលាខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក lexus 570ពណ៍ ស ពាក់ស្លាកលេខភ្នុំពេញ 2BK-7877 មានទិសដៅពីខេត្តព្រះសីហនុអ្នកបើកបរឈ្មោះ ស៊ុន គឹមឆាយ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះលេខ៤២៥E0 ផ្ទះ១៩៨សង្កាត់បឹងព្រលិតខ័ណ្ឌ៧មករារាជធានីភ្នំពេញលុះមកដល់កន្លែងកើតុហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េព៌ណក្រហមគ្មានស្លាកលេខដែលបានឆ្លងកាត់ផ្លូវបណ្តាលអោយអ្នកបើកបរឈ្មោះ ង៉ែត ហេង ភេទប្រុសជនជាតិខ្មែរ អាយុ៥៦ឆ្នាំស្នាក់នៅភូមិ/ឃុំកើតុហេតុខាងលើបានស្លាប់នៅនឹងកន្លែង ។
ចំពោះមុខអ្នកស្លាប់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងម៉ូតូត្រូវបានកម្លាំងអ ហ ស្នាក់ការសន្តិសុខ៤០២សហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលាយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្តរនិតិវិធី។


