ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់បាល់តាមប្រពន្ធ័អនឡាញគ្មានច្បាប់ជាច្រេីនកន្លែងនៅក្នុងខណ្ខដូនពេញ​សង្ស័យអាជ្ញាធរភ្លេចរាយការណ៍ទៅថ្នាក់លេីហេីយបានមិនបង្ក្រាបសោះ

ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់បាល់តាមប្រពន្ធ័អនឡាញគ្មានច្បាប់ជាច្រេីនកន្លែងនៅក្នុងខណ្ខដូនពេញ​សង្ស័យអាជ្ញាធរភ្លេចរាយការណ៍ទៅថ្នាក់លេីហេីយបានមិនបង្ក្រាបសោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ទីតាំងសំបុកហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូនក្នុងខណ្ឌដូ​នពេញកំពុងតែរីដូចផ្សិតតែពុំទាន់ឃើញមានសមត្ថកិច្ចហ៊ាន​បង្ក្រាបនៅឡើយទេចំណែកបទល្មេីសលួចឆក់ប្លន់កេីតចេញពីល្បែងសុីសងទាំងនេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែ​លជាមានការត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញបេីកល្បែងសុីសង​ទាំងនេះហើយមើលទៅទើបបានជាអាជ្ញាធរ​បែជាណ្តែត​បណ្តោយអោយទីតាំងល្មើសច្បាប់ទាំងនេះឈរជើង​យ៉ាងសង្ហារនៅក្នុងខណ្ខរបស់ខ្លួនទៅវិញ។

Sponsor

ទីតាំល្បែងជាច្រេីនដែលនៅក្នុងបណ្តាប៉ុស្តិនីមួយៗមានទី១,តាមបណ្ដោយផ្លូវលេខ៩០ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ទី២,ទីតាំងហ្គេមបាញ់ត្រីច្រកចូលភោជនីយដ្ឋានចតុមុខ សង្កាត់ស្រះចកខណ្ឌដូពេញ
ទី៣,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអនឡាញតាមបណ្ដោយផ្លូវលេខ១៤៤សង្កាត់ផ្សារកណ្ដាលទី១ខណ្ឌដូនពេញ
ទី៤,ទីតាំងភ្នាល់បាល់តាមអនឡាញមានយីហោ៩៦ស្ថិតតាមបណ្ដោយផ្លូវលេខ៥៣ផ្ទះលេខ៩៦សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ទី៥,ទីតាំងភ្នាល់បាល់តាមអនឡាញមានយីហោ28B តាមបណ្ដោយផ្លូវលេខ៥៣សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ
ទី៦,ទីតាំងភ្នាល់បាល់តាមអនឡាញតាមបណ្ដោយផ្លូវលេខ៥៣សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ
ទី៧,ទីតាំងហ្គេមបាញ់ត្រីដុះស្លែជាសម្រុកសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនតាមបណ្ដោយផ្លូវលេខ៥១សង្កាត់ផ្សារថ្មី​ទី៣ខណ្ឌដូនពេញ
ទី៨,ទីតាំងភ្នាល់បាល់តាមអនឡាញបង្កប់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនស្ថិតតាមបណ្ដោយផ្លូវ៥១ក្បែរហាង Guy Stationស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ
ទី៩,ទីតាំភ្នាល់បាល់តាមអនឡាញស្ថិតនៅតាមបណ្តោយផ្លូវ៤៩សង្កាត់ផ្សារថ្មី៣ខណ្ឌដូន​ពេញ។
ចំណែកសង្កាត់ផ្សារកណ្តាល១/ផ្សារកណ្តាល២/ផ្សារ​កណ្ដាល​៣រីកដូចផ្សិតអាជ្ញាធរធ្វេីមិនដឹងទុកគ្រាន់បង្អូតភ្ញៀវ​បរទេស​។

ប្រភពដដែលអះអាងថានៅមានទីតាំងជាច្រើនកន្លែងទៀត ដែលកំពុងដំណើរការនៅខណ្ឌដូនពេញមួយនេះជុំវិញ​បញ្ហានេះដែរប្រជាពលរដ្ឋសង្ឃឹមថាលោក សុខ ពេញវុធ អភិ​បាលខណ្ឌដូនពេញលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញអាចនឹងមានចំណាត់ការបង្ក្រាបផងអោយ​ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលចេញសេក្តីប្រកាសអោយមានកាបិទល្បែងភ្នាល់តាមអនឡាញ​ទាំងអស់នៅកម្ពុជា។