សមាគមមិត្តនគរបាលកម្ពុជាផ្ញេីរលិខិតជូនដល់​ឯកឧត្តម​ ខៀវ​  កាញ៉ារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ជួយពិនិ្យកែលម្អតាមស្ថានីទូរទស្សន៍និងអ្នកសិល្បករមួយចំនួនដែលសម្តែងឈុតវីដេអូរកប្លែងខ្លីៗប៉ះពាល់ដល់មន្ត្រីនគរបាលជាតិ

សមាគមមិត្តនគរបាលកម្ពុជាផ្ញេីរលិខិតជូនដល់​ឯកឧត្តម​ ខៀវ​ កាញ៉ារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ជួយពិនិ្យកែលម្អតាមស្ថានីទូរទស្សន៍និងអ្នកសិល្បករមួយចំនួនដែលសម្តែងឈុតវីដេអូរកប្លែងខ្លីៗប៉ះពាល់ដល់មន្ត្រីនគរបាលជាតិ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមាគមមិត្តនគរបាលជាតិកម្ពុជាបានផ្ញើលិខិត​ផ្លូវ​ការមួយជូនដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយសំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍និងសិល្បករមួយចំនួនដែលបាននិពន្ធនិងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លីៗដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។

លិខិតរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាដែលបណ្តាញ​ព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០នេះបានលើកឡើងថា «មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃបាននឹងកំពុងធ្វើយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍សមាគមមិត្តនគរបាលជាតិកម្ពុជាបានពិនិត្យនិងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លីដោយឈុតសាច់រឿងខ្លះបានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិដែលមានការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវនិងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋានស្ដីពីឯកសណ្ឋាននិងស្លាកសញ្ញាមន្ត្រីនគរបាលជាតិដែលបានកំណត់ហើយតួអង្គនគរបាលមានសក់វែង​និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិទៀតផង»។

Sponsor

សមាគមមិត្តនគរបាលជាតិកម្ពុជាបានបន្តថាតាមរយៈសកម្មភាពក្នុងខ្សែវីដេអូត្រូវបានមជ្ឈដ្ឋានខាងក្រៅធ្វើការចែក​រំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមដែលសមាគមមិត្តនគរបាលជាតិកម្ពុជាបាន​យល់​ឃើញថាពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាពនិងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនិងស្ថេរភាពសង្គមជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ។

ជាមួយគ្នានេះសមាគមមិត្តនគរបាលជាតិកម្ពុជាសូមសំណូមពរដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាពិនិត្យនិងជួយសម្រួលចាត់វិធានការកែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមានចំណុចខ្វះខាតតាមការគួរ៕