កម្លាំង​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿង​ញៀន​(ក១០)​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់និងគ្រឿងញៀនជាង៣១គីឡូក្រាមនៅខណ្ខដូនពេញ

កម្លាំង​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿង​ញៀន​(ក១០)​ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់និងគ្រឿងញៀនជាង៣១គីឡូក្រាមនៅខណ្ខដូនពេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ជនជាតិវៀតណាមម្នាក់និងគ្រឿងញៀនជាង៣១​គីឡូក្រាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងចាប់យកក្នុងបទ​ល្មើសជាក់ស្តែងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទ​ល្មើសគ្រឿងញៀន(ក១០)នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរនិងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនតាមរយៈការបើកកិច្ចប្រតិបត្តិការ បង្រ្កាបបទ​ល្មើសគ្រឿងញៀននៅចំណុចផ្ទះលេខ៥៧E1ផ្លូវព្រះស៊ីសុវត្តិសង្កាត់ចតុមុខខណ្ឌដូនពេញ។

Sponsor

នៅព្រឹកថ្ងៃទី១៨ខែមិថុនានេះមន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរគ្រឿងញៀនបានឱ្យដឹងថាប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើង​នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)បានចុះឃាត់ខ្លួនជន​សង្ស័យម្នាក់ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាមកាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ 351862299។

សមត្ថកិច្ចចាប់យកសារធាតុញៀនសរុបទម្ងន់៣១,៧០៥.០៦​ក្រាមរួមមានកេតាមីនរាវ (Ketamine) ៣០០០ដបស្មើទម្ងន់៣១,៦៥០ក្រាម,កេតាមីន(Ketamine)​ទម្ងន់៤.៤៨ក្រា​ម, អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣.២៨ក្រាម,មេតំហ្វេតាមីន(ICE)ស្មើទម្ងន់៤.០៩ក្រាម,មេតំហ្វេតាមីន(គ្រាប់) ទម្ងន់១៣.២១ក្រាមនិងចាប់យកសម្ភាររថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នេះតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនពាក់ព័ន្ធដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

នេះជាករណីបទល្មើសគ្រឿងញៀនមានទ្រង់ទ្រាយធំដែលសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាចាត់ទុកជាក្រោមកិច្ចខិតខំ​បំពេញភារកិច្ចរបស់សមត្ថកិច្ចក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័ននេះ។