ប៉ោយប៉ែតៈ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ក្រោយពីធ្លាក់ពីលើអាគារមានកម្ពស់៤ជាន់ក្នុងក្រុមហ៊ុនស្តាហ្គោលនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមរបាយណ៍ការសមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថាជនរងគ្រោះមានឈ្មោះ ឆនឆេន អាយុ៥១ឆ្នាំភេទប្រុសរស់នៅភូមិបំណាក់ឃុំឈើតុំស្រុកក្រគរខេត្តពោធិសាត់មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់កម្មករក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុន(ស្តាហ្គោល)ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនកើតហេតុជនរងគ្រោះបានឡើងទៅធ្វើការនៅលើអាគារជាន់ទី៤តែមិនដឹងយ៉ាងណាបានជាភ្លាត់ស្នៀតធ្លាក់ពីលើអាគារមកដល់ដីបណ្តាលឲ្យរបួសបាក់ជើងឆ្វេងនិងគ្រាំក្នុងខ្លួនហើយត្រូវបានកម្មករធ្វើការជាមួយបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតគ្រូពេទ្យបានជួយសង្គ្រោះតែមិនអាចសង្គ្រោះបានលុះដល់ម៉ោង៨ព្រឹកទើបជនរងគ្រោះបានស្លាប់តែម្តង ។
សពជនរងគ្រោះពេលនេះតំកល់ទុកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីរងចាំសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


