មិនអន់​ប៉ុន្មាន​ដែរ​អតីត​នាយប៉ុស្តិ៍នគបាលឃុំស្រែឬស្សីកែច្នៃម៉ូតូជារថយន្តអាចដឹកមនុស្សបានពី៤/៥នាក់មិនចាញ់បុរស់រស់នៅឯខេត្តកំពង់ចាម

មិនអន់​ប៉ុន្មាន​ដែរ​អតីត​នាយប៉ុស្តិ៍នគបាលឃុំស្រែឬស្សីកែច្នៃម៉ូតូជារថយន្តអាចដឹកមនុស្សបានពី៤/៥នាក់មិនចាញ់បុរស់រស់នៅឯខេត្តកំពង់ចាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង​:ប្រិយមិត្តប្រហែលជាបានជ្រាបហើយកាលពី​ពេលថ្មីៗកន្លងទៅនេះដែលទាក់ទងនឹងលោក ខៀវ ណា​វី រស់នៅខេត្តកំពង់ចាម​ដែលបានកែច្នៃរថយន្តរបស់លោក ពីធុងសាំងដោយដៃ​សុទ្ធសាធ​និងអាច​ជិះ​បាន​២​នាក់យ៉ាងណានៅមិនទាន់អស់ទេក្រឡេកមកមើលបុរស​ម្នាក់នៅខេត្ត ស្ទឹងត្រែងនេះវិញក៏​មានគំនិត​កែច្នៃ​ម៉ូតូ​មួយគ្រឿងទៅជា​រថយន្ត​ដែលមាន​កង់៤អាច​ដឹក​មនុស្ស​បាន​រហូតដល់៥នាក់​។​

លោក​ ឌិន មណ្ឌល អតីត​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ឫស្សីស្រុក​ថា​ឡា​បរិ​វ៉ា​ត់ខេត្តស្ទឹងត្រែងបាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា​ដោយ​មើលឃើញ​ការ​ជិះ​ម៉ូតូ​ងាយ​នឹង​គ្រោះថ្នាក់ហើយ​បាន​គ្នា​តិច​ទើប​លោក​មានគំនិត​ច្នៃប្រឌិតដោយ​ស្នាដៃ​ខ្លួនឯង ទិញ​ម៉ូតូ​មួយគ្រឿងទៅជា​រថយន្ត​តូច​ច្រឡឹង​។​

Sponsor

​លោក​ មណ្ឌល រៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅ​ថ្ងៃទី​១៦ខែមិថុនាឆ្នាំ​២០២០ថាគាត់​បាន​ទិញ​ម៉ូតូ​មួយគ្រឿង​តម្លៃ​ប្រហែល៨០០ដុល្លារជា​ប្រភេទ​ម៉ូតូ​ចាស់រួច​ដោះយក​ម៉ាស៊ីន​ម៉ូតូម៉ាក​យ៉ា​មា​ហាទៅ​កែច្នៃ​មកជា​រថយន្ត​ធុន​តូច​មួយគ្រឿងដ៏​ស្រស់ស្អាត​។​

លោកបានបន្ថែមទៀតថាចំណុច​ពិសេស​នៃ​ម៉ូតូគឺ​គាត់​បាន​ដោះយក​ម៉ាស៊ីននិង​កន្លែង​សំខាន់ៗ​មួយចំនួនទៅ​បំពាក់​ត​ខ្សែភ្លើង​រួច​ទិញ​បន្ទះ​ដែកថែប​កែច្នៃ​ទៅជា​រូបរាង​កូន​រថយន្ត​។

បន្ថែម​ពីនេះយក​គ្រឿង​រថយន្ត​ចាស់ៗនិង​គ្រឿង​ម៉ូតូ​មួយចំនួន​មក​កែច្នៃ​ហើយចំពោះ​ហ្វ្រាំង​ភ្ជាប់​ដូច​ហ្វ្រាំងរថយន្ត​ធម្មតា អាចយ​កជើង​ជាន់​បាន​។

នៅ​ផ្នែក​ខាងក្រោយគាត់​យក​ធុងបាស​ដាក់​អាច​ច្រៀងបាន​ដោយ​ភ្ជាប់​នឹង​ទូរស័ព្ទដៃ​ហើយ​មនុស្ស​ក៏​អាច​អង្គុយ​លើ​ធុងបាស​នោះ​ក៏បាន​ដែរ​ថែមទាំង​មាន​កែច្នៃ​ដំបូលដើម្បី​កុំឱ្យ​ត្រូវ​កម្ដៅថ្ងៃ​និង​ទឹកភ្លៀង​។​

​បុរស​វ័យ​៥២​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថាគាត់​មានគំនិត​ច្នៃប្រឌិតដោយសារតែ​គាត់​និង​ប្រពន្ធមាន​វ័យ​ចំណាស់​ទៅហើយ ហើយ​ជិះ​ម៉ូតូ​មាន​គ្នា​តិច​ពេល​គាត់​ទិញ​ម៉ូតូ​ច្នៃ​ទៅជា​រថយន្ត អាច​ជិះ​បាន​មនុស្ស​ច្រើននិង​ងាយស្រួល​ជិះ​ទៅលេង​បងប្អូន ឬ​មិត្តភក្តិ​នៅក្នុង​ស្រុក​ក្នុង​ខេត្ត​បាន​។​

​យ៉ាងណាមិញគាត់​គ្មាន​លទ្ធភាព​ទិញ​រថយន្តដែលមាន​តម្លៃ​ជិះ​ដូច​គេ​បានគឺ​មានតែ​កែច្នៃ​ម៉ូតូ​ទៅជា​កូន​រថយន្ត​តូច​មួយ​
​ម្យ៉ាងទៀតគាត់​ចង់​បញ្ចេញ​សមត្ថភាព​គំនិត​ច្នៃប្រឌិតដោយ​ខ្លួនឯង​ផងដែរ​គំនិត​ដែល​គាត់​ផ្តើម​នឹកឃើញ​កែច្នៃ​នេះក៏​ដោយសារតែ​គាត់​ចេះ​មើល​របៀប​ច្នៃ​តាម youtube​។

គ្រាន់តែ​ទិញ​ម៉ូតូ​រួមទាំង​សម្ភារដែលមាន​តម្លៃ​ត្រឹមតែ​ជាង១ ពាន់​ដុល្លារអាច​ច្នៃ​ទៅជា​រថយន្ត​បាន​ឃើញបែបនេះភរិយា​បាន​កោតសរសើរពី​គំនិត​កែច្នៃ​របស់​ប្តី​គាត់​ហើយក៏​មិនបាន​ហាមឃាត់​ពី​គំនិត​របស់​ប្ដី​ឡើយ​៕