ផឹកស្រវឹងបែកគំនិតស្ទុះចាប់ទាញដៃកូនស្រីម្ចាស់ហាង​យី​ហោ(ហេបភី៨៨)ចូលបន្ទប់ទឹកអោបរិតដោយអារម្មណ៍ពុះកញ្ជ្រោលក្នុងបំណងចង់ឡើងឋានសួគ៌ត្រូវជាប់ខ្នោះ

ផឹកស្រវឹងបែកគំនិតស្ទុះចាប់ទាញដៃកូនស្រីម្ចាស់ហាង​យី​ហោ(ហេបភី៨៨)ចូលបន្ទប់ទឹកអោបរិតដោយអារម្មណ៍ពុះកញ្ជ្រោលក្នុងបំណងចង់ឡើងឋានសួគ៌ត្រូវជាប់ខ្នោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ ជនសង្ស័យ​ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់​ខ្លួនក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយនារីរងគ្រោះដែលបានប្តឹងចោទប្រកាន់ពីបទប្រទូកេរខ្មាស់កូនស្រីម្ចាស់ហាងទេីបតែអាយុ១៥ឆ្នាំ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយសារព័ត៍មាន​ដឹងថានៅវេលាម៉ោង១០និង៣៦នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ​២០២០កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សីបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សុង​ ប៊ុនលឿនហៅ(ចិន)ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិដុបក្រសាំងឃុំព្រៃតូច,ស្រុកមោងឬស្សី,ខេត្តបាត់ដំបង។

Sponsor

សមត្ថកិច្ចបានបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យនេះក្រោយពីបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះនិងសម្របសម្រួលពីលោក​ នួន.សានព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តបាត់ដំបងទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជន​សង្ស័យតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាការឃាត់ខ្លួននេះដោយយោងតាមការចោទប្រកាន់ពីលោកព្រះរាជអាជ្ញាពីបទប្រទូស្តកេរខ្មាសដល់នារីរងគ្រោះដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០វេលាម៉ោង២០និង៣០នាទីយប់នៅចំណុចអាហារដ្ឋានយីហោHappy88(ហេបភី88)ស្ថិតក្នុងក្រុមទី០១ភូមិរ៉ាឃុំមោងស្រុកមោងឬស្សីខេត្តបាត់ដំបង។

យោងតាមសម្តីម្តាយក៏ដូចជានារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាពេលដែលកំពុងផឹកសុីជនសង្ស័យបានស្ទុះអូសដៃស្ត្រីរងគ្រោះឈ្មោះ​ ឌីណា.លីហ្សាភេទស្រីអាយុ១៥​ឆ្នាំចូលក្នុងបន្ទប់ទឹករួចធ្វើសកម្មភាពចាប់ឱបថើបតែម្ដងក្នុងស្ថានភាពជនសង្ស័យស្រវឹងស្រា។

ក្រោយពីសមត្ថកិច្ចសួរនាំជនសង្ស័យសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែនដោយសាតែខ្លួនស្រវឹងស្រាបច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕