រថយន្តម៉ាស់ស្តាររបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបេីកឡើងលេីរបាំងពុះចែកទ្រូងផ្លូវហោះទៅបុករះស្លាកប៉ាណូមិនទាន់អស់ល្បឿនបានបុកបង្គោលភ្លើងទៅលែងរួច

រថយន្តម៉ាស់ស្តាររបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបេីកឡើងលេីរបាំងពុះចែកទ្រូងផ្លូវហោះទៅបុករះស្លាកប៉ាណូមិនទាន់អស់ល្បឿនបានបុកបង្គោលភ្លើងទៅលែងរួច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ រថយន្តមួយគ្រឿងដែលពាក់ស្លាកលេខនគរបាល បិទយីហោអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានបុកឡើង របាំងផ្លូវបុករះស្លាកប៉ាណូនិងបង្គោលភ្លើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០រំលងអធ្រាត្រឈានចូលថ្ងៃទី​១៧ខែមិថុនាឆ្នាំ២០២០នៅតាមផ្លូវជាតិលេខ១សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

រថយន្តបង្មួយគ្រឿងកម៉ាក ម៉ាសស្តា ពណ៌ស ពាក់ស្លាក​លេខនគរបាល 2-4013 និងមានបិទយីហោអធិការដ្ឋាន នគរបាលខណ្ឌមានជ័យបើកបរដោយបុរសម្នាក់ស្លៀក​ពាក់ស៊ីវិលឈុតកីឡាខោយឺតជើងខ្លីអាវយឺតដៃខ្លី ។

Sponsor

ប្រភពពត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រយន្តបង្កបើកបរតាមផ្លូវជាតិលេខ១ពីច្បារអំពៅសំដៅទៅកៀនស្វាយខណៈមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចបានរេចង្កូតបុកឡើងរបាំងបែងចែកផ្លូវរួចបុករះស្លាកប៉ាណូនិងបង្គោលភ្លើងអស់១ដើមរួចរថយន្តទៅមុខលែងរួចតែម្ដងករណីនេះពុំបណ្ដាលឱ្យអ្នកបើកបររងរបួសនោះទេ ។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំបានសុំការបញ្ជាក់បន្ថែម ពីលោក ម៉េង វិមានរតនា អធិការនគរ​បាលខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០នេះដែរតែពុំទទួលបានការបញ្ជាក់លម្អិតនោះទេ ។

បន្ទាប់ពីកើតហេតុឃើញសមត្ថកិច្ចចុះមកដល់វាស់វែងយក​រថយន្តបង្កទៅនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅ​ពេលក្រោយ ៕