ភ្នំពេញៈ នារូម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈកំពុងហាលខោអាវត្រូវប្តីតិច្ឆានយកកាំបិតមកចាក់ចំដើមទ្រូងខាងស្តាំមសង្ស័យជាករណីភ្លេីងប្រច័ណ្ឌ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចផ្ទះជនរងគ្រោះភូមិដូនរ័ត្នសង្កាត់ឪឡោកខណ្ឌកំបូលរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លាង ផល្លា ស្រី អាយុ២៣ឆ្នាំមុខរបរកម្មការិនីរោងចក្រ ។
ចំណែកជនសង្ស័យជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំអ្នកទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតខាងលើ ជនរងគ្រោះបានមកពីធ្វើការរោងចក្ររួចហើយក៏ងូតទឹករួចហាលខោអាវស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុរួចជនដៃដល់ត្រូវជាប្តីបានគេចខ្លួនបាត់។
ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕


