ប្រជាពលរដ្ឋប្រទះឃេីញស្រ្តីម្នាក់ដេកស្លាប់ក្បែរភ្នក់ភ្លើងជាមួយនិងម៉ូតូនៅក្នុងខ្ទមចាំចម្ការនៅសង្ស័យជាករណីឃាតកម្ម

ប្រជាពលរដ្ឋប្រទះឃេីញស្រ្តីម្នាក់ដេកស្លាប់ក្បែរភ្នក់ភ្លើងជាមួយនិងម៉ូតូនៅក្នុងខ្ទមចាំចម្ការនៅសង្ស័យជាករណីឃាតកម្ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​: ស្រ្តីម្នាក់ត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញស្លាប់ជាមួយនិងស្នាមភ្លើងឆេះរោលខ្លោចមួយកំណាត់ខ្លួនក្នុងខ្ទមចាំចំការសង្ស័យឃាតកម្មហេតុការភ្ញាក់ផ្អេីលនេះកើតឡើងកាលពីវេលាម៉ោង១៧និង​១៥​នាទីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ​២០២០ចំណុចសែនណីក្នុងភូមិក្រាំងកន្រ្ទោលឃុំពាមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

លោក​ ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០នេះបានប្រាប់អោយដឹងថាស្រ្តីរងគ្រោះនេះមានឈ្មោះ ជា ថន ភេទស្រីអាយុ៥៦ឆ្នាំមុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើដែលគាត់បាន​ដេកចាំចំការនៅចំណុចកើតហេតុចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២នៅចាំផ្ទះឯក្នុងភូមិឃុំខាងលើ ។

Sponsor

ស្រ្តីរងគ្រោះបានស្លាប់នៅជិតនិងម៉ូតូ១គ្រឿងដែលជារបស់ស្រ្តីរងគ្រោះដោយឡែកខ្ទមចំការក៏ត្រូវភ្លើងឆេះមួយចំនួនផងដែរ ។

លោកស្នងការរងបានអោយដឹងថានៅពេលនេះសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អោយបានច្បាស់អំពីករណីនៃការស្លាប់នេះអោយបានច្បាស់លាស់បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចជនរងគ្រោះអាចមានអា​ការៈមិនស្រួលខ្លួន ហើយអាចស្រវ៉ាប៉ះចំចង្គៀងហើយដួលបណ្តាលអោយឆេះស្លាប់តែម្តង ។

ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះហើយដើម្បីកំណត់ករណីនេះអោយបានពិតប្រាកដជាក់លាក់អំពីមូលហេតុនេះ៕