បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានម្លាំងប្រជាកាពារមួយក្រុមធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក(zomer)រួចបានអូសម៉ូតូគេចេញពីកន្លែងផ្សេងមកទុកនៅស្ថានីយរថភ្លើងហេតុការនេះកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីត្រូវថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ស្ថិតនៅចំណុចមុខស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះម៉ាតូអាយុ២៤ឆ្នាំរស់នៅភូមិវត្តរំដួលឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង
តាមប្រភពព័ត៌មានពីប្រជាកាពារបានអោយដឹងថាគាត់បានឃេីញជនសង្ស័យខាងលេីបានអូសម៉ូតូមួយគ្រឿងម៉ាក(zomer)គ្មានស្លាកលេខមិនឹងចេញពីណាមកទេហេីយបានយកមកលាក់ទុកនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែតនេះក៏មានកាសង្ស័បានឃាត់ខ្លួនរួសួរនាំទេីបដឹងថាបានលួចពីគេយកមកលាក់ទុកហេីយបានឆែកឆេរនៅក្នុងខ្លួនក៏មានលុយជាជាច្រេីនដូចជា(ដុល្លារលុយបាតថៃមានលុយចិន)សូមបញ្ជាក់ផងដែរថាលុយទាំងនោះសុទ្ធសឹងតែជាលុយក្លែងក្លាយទាំងអស់។
ក្រោយពីសួរនាំរួចបានប្រគល់អោយកម្លាំងកងរាជអាវុធហត្ថនាំខ្លួនទៅសួរនាំបន្តនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងស្រាវជ្រាវរកម្ចាស់ម៉ូតូដើម្បីឲ្យមកទទួលយកម៉ូតូត្រឡប់ទៅវិញបញ្ជាក់ផងដែរថាចោរម្នាក់នេះបច្ចុប្បន្នស្នាក់នៅក្រុងប៉ោយប៉ែតតាមសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ៕



