យុទ្ធនាការ​ផ្សព្វផ្សាយនារដូវត្រីពងនិងបិទកានេសាទខណះកំពុងតែមានកាផ្សព្វផ្សាយហេីយក៏នៅតែមានក្រុមឈ្មួញមួយចំនួនទៀតនៅតែបន្តលួចលាក់នេសាទដដែល

យុទ្ធនាការ​ផ្សព្វផ្សាយនារដូវត្រីពងនិងបិទកានេសាទខណះកំពុងតែមានកាផ្សព្វផ្សាយហេីយក៏នៅតែមានក្រុមឈ្មួញមួយចំនួនទៀតនៅតែបន្តលួចលាក់នេសាទដដែល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង​:​ យុទ្ធនាការផ្សព្វផ្សាយនៃការបិទនេសាទនៅក្នុងទន្លេមេគង្គទន្លេសេសានទន្លេស្រែពកក្នុងភូមិភាគឦសាន ដែលប្រារព្ធធ្វើឡើងនៅចំណុចកោះកន្ទុយគោក្នុងភូមិហាងខូសួនសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងនាថ្ងៃពុធ៤កើតខែអាសាឍឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០។

ពិធីបើកយុទ្ធនាការនេះដឹកនាំដោយលោក​ ទុំ នីរ៉ូ នាយខណ្ឌ​រដ្ឋបាលជលផលខេត្តក្នុងរយៈពេល៥៤ថ្ងៃដើម្បីការពារត្រីមេពូជក្នុងរដូវបិទនេសាទនាឆ្នាំ២០២០ដែលគិតចាប់ពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ទៅ។

Sponsor

ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្តបានចុះអប់រំផ្សព្វផ្សាយណែនាំនិងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូននេះបានជាច្រើនករណីក្នុងនោះបានអបរំណែនាំប្រជានេសាទចំនួន៨៦០នាក់និងបាន​ដកហូតមងមានបណ្តោយវែងៗនិងមងក្រឡាធំៗដែលលួច​នេសាទត្រីមេពូជចំនួន៧២ត្បូងស្មើនឹងប្រវែងប្រមាណ ១៨.០០០ ម៉ែត្រ។

តាមការឲ្យដឹងពីលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល​ស្ទឹងត្រែងបានបញ្ជាក់ថាបន្ទាប់ពីការចាត់នូវវិធានការតឹងរឹងកាលពីរដូវបិទនេសាទឆ្នាំ២០១៩កន្លងមកយុទ្ធនាការរយៈ​ពេលជិតពីរខែក្នុងឆ្នាំ២០២០ក្នុងរដូវបិទនេសាទនេះប្រជានេ​សាទប្រមាណ៩០%បានគោរពតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចដោយមិនធ្វើការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។

តាមការប៉ាន់ស្មានបឋមត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៨០%បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែតហើយមានឱកាសបានធ្វើចរាចរណ៍ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។

លោកបន្តថារដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី០១ខែឧសភារហូតដល់ថ្ងៃទី៣០ខែកញ្ញា រៀងរាល់ឆ្នាំដែលខេត្តនេះគឺជាខេត្តមួយសំបូរទៅដោយត្រីធម្មជាតិធំៗនិងកម្រៗដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអុី​ បបែលយក្យ និងសត្វផ្សោតទឹកសាប ។ល។

ហើយលោកនាយខណ្ឌនៅតែបន្តអំពាវនាវដោយទទូច ចំពោះថ្នាក់ដឹកនាំគ្រប់រូបក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាពិសេសបងប្អូនប្រជានេសាទផ្ទាល់សូមចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានជលផលដ៏កម្រៗរបស់យើងឲ្យបន្តបាននូវចិីរភាពសម្រាប់កូនចៅយើងជំ​នាន់ក្រោយៗទៀត។

លោកនាយខណ្ឌបញ្ចាក់ដែរថាត្រីនៅខេត្តស្ទឹងត្រែងកំពុង​តែរងនូវការគំរាមកំហែងខ្លាំងឡើងៗហើយជាពិសេសត្រីទាំងនេះបានមកដល់ចំណុចភ្លើងលឿងហើយបើគ្មានការចូលរួមជួយថែរក្សាទាំងអស់គ្នាទេនោះច្បាស់ជាមិនអាចធា​នាបាននូវនិរន្តរភាពឲ្យត្រីបានបន្តពូជកើតកូនចៅបន្តទៀត​នោះឡើយ។

គួររំលឹកថាគេសង្កេតឃើញថាក្នុងរដូវបិតនេសាទក្នុងឆ្នាំ
២​០២០នេះក៍ដូចរាល់ឆ្នាំកន្លងមកមិនខុសអីដូចពាក្យចាស់លោកពូលថាកង្គែបប្រឹងរើពោះប្រឹងលេបមាត់កោគៗសឹកមាត់ត្រដោកឆ្អែតពោះក្របី។

បច្ចប្បន្ននេះមេខំអំពាវវនាវទប់ស្កាត់បទល្មើសឯកូនចៅប្រឹងគៀងគររកចំណូលដោយប្រើអ្នកផ្សេងដែលមិនមែនជំនាញ ដើរបំផុសដោយមិនចេញឈ្មោះថាអ្នកណាឡើយគ្រាន់តែថាអ្នកចង់រកស៉ីនេសាទក្នុងរដូវបិតនេសាទនេះគួរតែដឹងហើយត្រូវបង់លុយមុនខែឬបង់ក្បាលទូកសិនទើប​នេសាទបានហើយអ្នកណាមិនបង់លុយឲ្យទេរាយការណ៍ឲ្យមេនឹងរាយការណ៍ជូនថ្នាក់លើបន្តទៀតអ្នកដែលមិនមានលទ្ធភាព​បង់លុយជូនជំនាញទេមិនអាចនេសាទត្រីបានឡើយក្នុង​រយៈពេល៤ខែនេះ។

ហើយរាល់ថ្ងៃនេះបទល្មើសនេសាទនៅតែបន្តរកបាន​ព្រោះមានឈ្មួញកណ្តាលឈរចាំទិញនាំចេញទៅរាជធានីភ្នំពេញ សឹងតែជារាងរាល់យប់តាមរថយន្តតូរីសមួយបាំងកន្លះនឹងរថយន្តសាំយ៉ុងរួមទាំងលៀសរាប់សិបតោនផងដែរដោយគ្មានអ្នកបង្ក្រាបឡើយព្រោះពួកគាត់ជាឈ្មួញរកស៉ីថាបង់​លុយ​ជំនាញរួចហើយទើបមានច្បាប់នេសាទនឹងមានច្បាប់ដឹកជញ្ចូនត្រីយ៉ាងរលូនតែបញ្ចាក់ថាឲ្យដឹកតែពេលយប់មិនឲ្យដឹកពេលថ្ងៃឡើយជៀសវាងភ្នែកម្នាស់ខ្លះដឹកចេញពីចំ​ណុចត្បូងខ្លាកោះជ្រឹមឃុំអូរម្រះចំណុចពិសេសគឺភូមិស្រែតាចាន់ឃុំក្បាលរមាសស្រុកសេសានក្នុងអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះតែម្តង៕