មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តក្រចេះដឹកនាំកម្លាំងចុះរុះរើ​ផ្ទះ​បុរាណ​ខ្មែរ​ដែលមានសសរ​១០០រួមនិងមានការស្រាយបំភ្លឺជុំវិញករណីផ្សាយ​ព័ត៌មាន​ខុស

មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តក្រចេះដឹកនាំកម្លាំងចុះរុះរើ​ផ្ទះ​បុរាណ​ខ្មែរ​ដែលមានសសរ​១០០រួមនិងមានការស្រាយបំភ្លឺជុំវិញករណីផ្សាយ​ព័ត៌មាន​ខុស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រចេះ:​ ផ្ទះ​បុរាណ​ខ្មែរ​មួយដែល​មាន​សសរ​ដល់ទៅ១០០ដេីម​និង​អាយុកាល​រហូត​ដល់​ជាង​១០០​ឆ្នាំត្រូវ​បាន​រុះរើ​ចេញពី​ទី​តាំង​ដើមដែលស្ថិត​នៅ​ភូមិ​កោះ​កណ្តុរឃុំ​ឆ្លូងស្រុក​ឆ្លូងខេត្តក្រចេះកាលពីថ្ងៃ​ទី​២២មិថុនាឆ្នាំ២០២០​កន្លង​មកនេះហេីយក៏​មាន​ការ​ផ្សព្វផ្សាយ​ត​ៗ​គ្នាបានបំប៉ោង​ចំណងជើង​ព័ត៌មានដើម្បី​ញុះ​ញ៉ុ​ង​ឲ្យ​អ្នក​អាន​ខឹងសម្បារ​ដល់​អាជ្ញាធរ​ខេត្តនិង​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈថាមិន​យកចិត្តទុកដាក់​អភិរក្ស​សំណង់​បុរាណ​១​នេះដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​គ្នា​បាន​មើល ។

គួរ​បញ្ជាក់​ថាបើ​តាម​ប្រវត្តិ​ផ្ទះ​សសរ​១០០​នេះជា​ផ្ទះ​រោង​ឌឿ​ង របស់​ថៅកែ​ឈើ​ដ៏​ធំនៅ​ស្រុក​ឆ្លូងរស់នៅ​ត​គ្នា​ជា​ច្រើន​ជំនាន់ ជាង​មួយ​សតវត្សរ៍មក​ហើយ ។

Sponsor

កាលពីដើមផ្ទះ​នេះមាន​សសរឈើ​ប្រណីត​ចំនួន១០០​ដើម ប៉ុន្តែ​កាលសម័យ​ប៉ុ​ល​ពតបាន​រុះ​ផ្នែកល្វែង​ខាង​មុខនិង​ល្វែង​ខាងក្រោយ​អស់​សសរ​ខ្លះទៅ​ហើយដោយ​ពួក​ប៉ុ​ល​ពតយក​ផ្ទះ​នេះធ្វើ​ជា​កន្លែង​ស្នាក់​នៅ​របស់​កម្មាភិបាល​ខ្មែរក្រហម សព្វ​ថ្ងៃនេះផ្ទះ​នៅ​រឹង​មាំ​ល្អ​នៅ​ឡើ​យ‌ទោះ​នៅ​សល់​សសរ​ត្រឹម៤០​ដើម​ក៏​ដោយ ។

នៅ​ថ្ងៃ​ទី​២៤ខែមិថុនា​នេះមន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តក្រចេះបាន​ចេញ​សេចក្តី​បំភ្លឺ​ថាផ្ទះ​បុរាណ​នេះត្រូវ​បាន​ធ្វើការ​បរិច្ចាគពី​សំណាក់ម្ចាស់ផ្ទះក្នុង​គោលបំណង​យក​ដី​សង់ផ្ទះ​ថ្មី ដោយហេតុ​ផ្ទះ​ចាស់មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ។

ដោយ​មានការ​យកចិត្តទុកដាក់​ពីមន្ត្រី​នៅ​មន្ទីរ​វប្បធម៌​ខេត្តក្រចេះថ្នាក់ដឹកនាំ​ខេត្តថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈជា​ពិសេស​លោក​ជំទាវ ខាំ សុភាព អភិបាលរង​ខេត្ត លើ​ការងារ​អភិរក្ស​សំណង់​បុរាណ​ផ្ទះ​នេះត្រូវ​បាន​រុះរើនិង​សាងសង់​ឡើង​វិញក្នុង​ទីតាំង​បរិវេណ​វិហារ​បុរាណ​វត្ត​រកា​កណ្តាលស្ថិត​ក្នុង​ក្រុង​ក្រចេះទុក​សម្រាប់​សាធារណៈជន​ចូល​ទស្សនានិង​សិក្សា​ស្រាវជ្រាវ ។

សេចក្តី​បំភ្លឺរបស់​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈ​ខេត្តក្រចេះមាន​ដូច​ខាងក្រោម​នេះ។