ភ្នំពេញៈ សេក្តីជូនដំណឹងពេលថ្មីៗនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់និងក្រើនរំឮកជាថ្មីម្តងទៀតពីសេចក្តីណែនាំ(ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ)ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្តទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានមុនថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ហើយជាមួយគ្នានេះដែរលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានអំពាវនាវដោយលើកទឹកចិត្តម្ចាស់យានយន្តទាំងអស់ពេលទិញរថយន្តត្រូវកាត់ឈ្មោះឱ្យបានត្រឹមត្រូវដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធិពេញលេញ ស្របតាមផ្លូវច្បាប់ហើយបើករណីបាត់បង់ឯកសារដូចជា ប័ណ្ណសម្គាល់យានយន្តផ្លាកលេខសម្គាល់យានយន្តម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារឡើងវិញទេលុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំបាន។
១. ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ឬយករថយន្តទៅប្រព្រឹត្តិបទល្មេីសផ្សេងៗម្ចាស់ដេីមនឹងត្រូវជាប់ការស៊េីបអង្កេតរបស់សមត្ថកិច្ច។
២. ពេកបាត់បង់ឯកសារដូចជាប័ណ្ណសម្គាល់យានយន្តផ្លាកលេខសម្គាល់យានយន្តម្ចាស់បច្ចុប្បន្នគ្នានសិទ្ធស្នេីសុំធ្វេីឯកសារទាំងអស់នោះឡើងវិញទេលុះត្រាណាម្ចាស់ដេីមទេីបមានសិទ្ធស្នេីសុំ។
៣. ករណីបាត់បង់រថយន្តម្ចាស់បច្ចប្បន្នក៏គ្មានសិទ្ធប្ដឹងផ្ដល់នោះដែរលុះត្រាណាម្ចាស់ដេីមទេីបច្បាប់ទទួលស្គាល់ជាផ្លូវការ។
៤. បេីត្រូវលក់បន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ។
៥. ម្ចាស់ដើមនៅតែមានសិទ្ទិស្របច្បាប់លើយានយន្តនោះ។
៦. ម្ចាស់ដើមមានសិទ្ធគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថារថយន្តរបស់ខ្លួនត្រូវចោរលួចបាត់។




