ក្រោយពីបានទទួលដំណឹងថាមានកាលួចលាក់បេីកKTV​មួយចំនួននៅសង្កាត់ស្ទឹងមានជ័យ៣ភ្លាមពីលោកវរសេនី​យ៍ឯក ម៉េង វិមានតារ អធិការនគរបាលខណ្ឌមានជ័យបានអោយមន្ត្រីក្រោយឱវាទចុះទៅពិនត្យនិងអោយបិទ

ក្រោយពីបានទទួលដំណឹងថាមានកាលួចលាក់បេីកKTV​មួយចំនួននៅសង្កាត់ស្ទឹងមានជ័យ៣ភ្លាមពីលោកវរសេនី​យ៍ឯក ម៉េង វិមានតារ អធិការនគរបាលខណ្ឌមានជ័យបានអោយមន្ត្រីក្រោយឱវាទចុះទៅពិនត្យនិងអោយបិទ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នៅវេលាយប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ចុះអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទីតាំងហាងមួយចំនួនបានលួចបើករកសុីត្រូវបានលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣បានដឹកនាំកម្លាំងចុះអនុវត្តពង្រឹងនូវប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ដែលលោកសុំអោយផ្អាកអាជីវកម្មមួយចំនួនបណ្ដោះអាសន្ន ទាល់តែមានសេចក្ដីប្រកាសណាមួយចេញពីក្រសួងសុខាភិបាលទើបម្ចាស់អាជីវកម្មទាំងអស់មានសិទ្ធបន្តបើកអាជីវកម្មបានឡើងវិញ។

គួរបញ្ជាក់ផងដែរថាការហាមឃាត់ទៅលើម្ចាស់អាជីវកម្មមួយចំនួនដូចជាភ្លឹបកំសាន្តខារ៉ាអូខេរង្គសាលនេះគឺដោយសារជំងឺ covid-19 ដែលជាជំងឺដ៏កាចសាហាវបំផុតដែលកំពុងតែរាតត្បាតពេញសកលលោក។

Sponsor

ហេតុដូច្នេះហើយប្រមុខរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋសូមឱ្យអ្នកប្រកបអាជីវកម្មរកស៊ីមួយចំនួនសូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិនរងចាំសេចក្តីប្រកាសពីក្រសួងសុខាភិបាលជាអ្នកសម្រេចប្រកាសអោយបើកដំណើរការឡើងវិញ។

លោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានប្រាប់អោយដឹងទៀតថាខារ៉ាអូខេក្នុងមូលដ្ឋានរបស់លោកមិនមានការ​បើកដំណើរការទេតែទីតាំងខារ៉ាអូខេខ្លះគឺបុគ្គលិកនារីៗធ្វើការគឺគាត់សូមថៅកែស្នាក់នៅទីនោះរួចពេលខ្លះពួកគាត់មកអង្គុយជួបជុំគ្នានៅមុខហាងទើបមានការយល់ច្រឡំថាបើកឡើងវិញរីឯម្ចាស់ហាងទាំងលោកបានធ្វើកិច្ចសន្យារួចហើយបើសិនជាមានបើកអាជីវកម្មនិងទីតាំងនោះត្រូវបិទទ្វាហើយត្រូវប្រឈមុខចំពោះច្បាប់ផងដែរបើតាមប្រភពអោយដឹងពីនារីដែលបំរើការងារក្នុងខារ៉ាអូខេដោយមិនបញ្ចេញឈ្មោះ ប្រមាណជាង១០នាក់ បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាពួកគាត់ពីមុននឹងឥឡូវខុសគា្នឆ្ងាយណាស់មិនមានលុយទិញសូម្បីតែអង្ករហូបផងមិនបាច់ចាំនិយាយដល់តែឡេ ម្សៅទេ ចំណែកផ្ទះជួលវិញគិតពេញថ្លៃទឹកភ្លើងគ្មានចុះអីបន្តិចកាន់តែឡើងលើសពីមិនទាន់កើតមានCovid-19 ទៅទៀតគាត់បានបន្តរៀបរាប់ទាំងទឹកភ្នែកថាពួកគាត់គឺជាកូនកសិកររស់នៅតាមខេត្តរៀនសូត្រមិនបានចេះដឹងជ្រៅជ្រះដូចគេទើបមករកការងារនៅភ្នំពេញគ្រាន់បានលុយកាក់ខ្លះសល់ផ្ញើរទៅអោយឪពុកម្តាយដើម្បីចិញ្ចឹមប្អូនៗបន្តតែរយៈពេលកន្លងមកនេះពួកគាត់ ត្រូវទីពឹងអ្វី? ពេលនេះគាត់ក៏សូមស្នើរទៅរាជរដ្ឋាភិបាលមេត្តាជួយដល់ពួកគាត់ផងដោយពួកគាត់បាត់បង់ការងារនិងប្រាក់ចំណូលជាយូរខែកន្លងមកហើយ ។