ភ្នំពេញៈ រថយន្តមួយគ្រឿងបេីកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ខណះមកដល់ចំណុចផ្លូវបំបែកជាបួនជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកPCXដែលកំពុងតែដឹកសង្សារបណ្ដាលឲ្យនារីវ័យក្មេងដែលជិះពីខាងក្រោយបានស្លាប់ចំណែកបុរសរបួសធ្ងន់ត្រូវរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៏គ្រោះចរាចរណ៏ដ៏រន្ធត់នេះបានកើតនៅវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវ៣១០កែងនិងផ្លូវ១៤៣ក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
នារីគ្រោះ(ស្លាប់)មានឈ្មោះគ្រីសុខដាឡែន(ហៅជ្រុយ)ភេទស្រីអាយុ១៨ឆ្នាំមុខរបសិស្សវិទ្យាល័យទួលទំពូងថ្នាក់ទី១២CE1 ស្នាក់នៅបឹងសាឡាងខណ្ឌទួលគោកមានស្រុកកំណើតនៅខេត្តបាត់ដំបងឈមោះហ្វេសប៊ុកថាAh Jruyរីឯបុរសជាសង្សាមិនត្រូវបានស្គាល់ឈ្មោះនោះទេនាក់ទាំង២នាក់ជិះម៉ូតូម៉ាកPCXពណ៍សពាក់ស្លាកលេខព្រះស៊ីហនុ1I.7873។
យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៍ខ្មៅមិនចាំម៉ាកមិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកសង្សាមួយគូរខាងលើដែលជិះតាមបណ្ដោយផ្លូវ៣១០ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នាបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹងផ្លោងជាងដប់ម៉ែត្របាក់កស្លាប់ភ្លាមៗនិងយុវជនជាអ្នកជិះខាងមុខរងរបួសធ្ងន់ក្រោយពីបុកហើយមិនបានឈប់ទទួលខុសត្រូវបានបន្ថែមល្បឿនអូសម៉ូតូជាង៥០ម៉ែត្រទើបរបូតម៉ូតូចេញពីរថយន្តហើយរថយន្តបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិចមូលដ្ឋានបានវាស់វែងយកម៉ូតូទៅរក្សាទុករងចាំឲ្យបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។
ដោយឡែកសពនារីរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។



