មេកាងល្បែង(ឈ្មោះ​ តន​)​ជានណាបានជាលោក​ យិន ចំណាន ស្នងការខេត្តរតន:គីរីមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ បៀរអាប៉ោង និងយូគីនេះ

មេកាងល្បែង(ឈ្មោះ​ តន​)​ជានណាបានជាលោក​ យិន ចំណាន ស្នងការខេត្តរតន:គីរីមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ បៀរអាប៉ោង និងយូគីនេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រតនៈ​គីរី​:​ ទីតាំងបេីកល្បែងជល់មាន់ បៀរអាប៉ោង និងយូគី មួយកន្លែងស្ថិតនៅតាមចំការកៅស៊ូររបស់លោក​ ពៅ​ សៀក ដែលនៅចំណុចភ្នំអូរត្រាវក្រុងបានលុងខេត្តរតនគីរីកំពុងបេីកលែងយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចសោះឡើយស្របពេលកំពុងតែមានចំណាត់ការនិងទប់ស្កាត់ការរាលដាលនូវជំងឺ កូវីដ19 ចុះហេតុអ្វីបែរជាលោក​ស្នងការខេត្តរតនគិរីដូចជាមិនអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលបែរជាហ៊ានផ្គើនឲ្យឈ្មោះ តន បើកល្បែងស៊ីសងបានដោយសេរីទៅវិញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតៗកន្លែងសង្វៀននោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថារាល់​ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលទៅ​តាមក្នុងចំការកៅស៊ូដើម្បីយកទៅជល់ភ្នាល់ចាក់លុយរាប់ពាន់ដុល្លាក្នុងសង្វៀនមាន់ អាប៉ោង និងយូគីខាងលើនេះ។

Sponsor

ហើយភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លា​(អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ)ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡោឡាពេញក្នុងចំការស្វាយចន្ទីនៅពេលគេចាញ់ឈ្នះម្តងៗហើយពួកគាត់បន្តទៀតថាម្ចាស់សង្វៀននេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ក្នុងខេត្តរតនៈគីរីតែឥឡូវនេះអស់បុណ្យស័ក្កហេីយពីព្រោះដល់អាយុ (ចូលនិវត្តន៍) តែគាត់មិនបានបង្ហាញប្រាប់ឈ្មោះនោះទេ។

ដូច្នេះហើយបានជាសង្វៀនមួយនេះបើកលេងបានយ៉ាង​រលូនក្នុងករណីនេះដែរមានសេនាដៃស្តាំរបស់មេសង្វៀនដ៍ធំម្នាក់នេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្តដេីម្បីបិតមាត់បិតករ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយចំពោះអ្នករត់ការដែលគេហៅថា(មេការនោះ)គឺត្រូវបានគេស្គាល់ឈ្មោះច្បាស់​(គឺជាង តន)ហើយពីមុនមកក៏ធ្លាប់បានបើកលេងនៅជិតទីរួមខេត្តដែរតែដោយសារមានបងប្អូនសារព័ត៌មានចុះទៅដល់បានរាយការណ៍ទៅដល់លោកស្នងការក៏បានបិទមួយរយៈ ហើយទីតាំងខាងលើនេះដែរក៏ធ្លាប់បានផ្អាកមួយរយៈផងដែរ ស្រាប់តែមកដល់ពេលនេះលេចឮថាទីតាំងនៅចំណុចខាងលើនេះបានចាប់ដំណើរការវិញម្ដងទៀតហើយ។

ប្រជាពលរដ្ឋសំណូមពរដល់លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគីរីនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តនិងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតន:គីរីសូមលោកមើលកូនចៅក្រោមឱវ៉ាទផងទានដូចជាលោក​ ហួត បុរី អធិការក្រុងបាលុងសូម​លោកមេត្តាចាត់វិធានការបង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសងមួយនេះផងដើម្បីភូមិ.ឃុំ.មានសុខសុវត្តិភាពទាំង៩​ចំណុចដែលជាអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអនុសាសន៍របស់ឯកឧត្តម​ ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញដែលធ្លាប់មានប្រសាសន៍រួចមកហើយ​សម្រាប់ឲ្យអស់លោកអនុវត្តតែបែរជាផ្គើនទៅវិញ។