ទណ្ឌិតដែលនៅក្នុងមណ្ឌលកែប្រែ(ម៤)ស្លាប់១នាក់និង​១៥​នាក់កំពុងសង្រ្គោះសង្ស័យដោយករណីពុលអាល់កុល

ទណ្ឌិតដែលនៅក្នុងមណ្ឌលកែប្រែ(ម៤)ស្លាប់១នាក់និង​១៥​នាក់កំពុងសង្រ្គោះសង្ស័យដោយករណីពុលអាល់កុល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់:​ តាមប្រភពមួយបានរាយការណ៍ករណីនាៗជុំវិញកន្លែងកើតហេតុនៅមណ្ឌលកែប្រែ(ម៤)ស្ថិនៅភូមិព្រហស្បត្តិ៍ក្បាលឃុំផ្ទះរុងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០នេះថាមាន​ករណីពុលអាល់កុលបណ្ដាលឲ្យទណ្ឌិត១នាក់ស្លាប់និងចំនួន១៥នាក់កំពុងធ្វើការសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ខាងលើបន្តថាបន្ទាប់ក្រុមសមត្ថកិច្ចជំ​នាញដូចជាគ្រូពេទ្យនគរបាលបច្ចេកទេសការិយាល័យ​ព្រហ្មទណ្ឌធ្ងន់និងស្រាលកម្លាំងអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថចុះសហការមន្រ្តីមណ្ឌលកែប្រែ(ម៤)ដើម្បីពិនិត្យកន្លែងកើតហេតុជាក់ស្ដែងនៃអគារ(H2)ឃើញកន្លែងកើតហេតុមានការប្រែប្រួលបាត់សភាពដើមដូចជាសម្ភារៈប្រើប្រាស់។ល។

Sponsor

មិនអាចចាប់យកនូវវត្ថុតាងគ្រប់គ្រាន់ដើម្បីធ្វើកោសល្យ​វីច្ច័យ​បានប៉ុន្តែប្រធានបន្ទប់(H2)ឈ្មោះ សាន បុរី ភេទប្រុស អាយុ៤០ឆ្នាំបំភ្លឺខ្លះៗថាទណ្ឌិតឈ្មោះ យ៉ា រិទ្ធ ហៅខ្វក ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាសដាវជាអាវុធគំរាមយកម៉ូតូពីជនរងគ្រោះប្រព្រឹត្តកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧បានលួចយកអាល់កុលពីមុខអគារចូលក្នុងបន្ទប់ទៅលាយជា​មួយ(កូកា.ខារ៉ាបាវ និងកាហ្វេណេសស្លេ)រួចនាំគ្នាផឹកក្នុងចន្លោះម៉ោង១៧និង០០នាទីទៅម៉ោង១៨និង០០នាទី)ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២០មកម្លេះលុះមកដល់វេលាម៉ោង១៧និង​០២នាទីថ្ងៃទី២៧ខែឆ្នាំដដែលជនរងគ្រោះមានអាការៈចុកពោះក្អួតចង្អោរអស់កំលាំងទើបមន្រ្តីមណ្ឌលកែប្រែ(ម៤) បញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ប៉ុន្តែជាអកុសលទណ្ឌិត(យ៉ា រិទ្ធ ហៅខ្វក)បានស្លាប់ នៅក្នុងមន្ទីពេទ្យវេលាម៉ោង២១និង២០នាទីយប់ថ្ងៃដដែល ។

ទោះយ៉ាងណាក្ដីករណីខាងលើមហាជនបានរិះគន់ថាមន្រ្តីមណ្ឌលកែប្រែ(ម៤)មានការធ្វេសប្រហែសពេកហើយពួកគាត់ជាទណ្ឌិតមិនមែនមនុស្សមានសិទ្ធសេរីភាពគ្រប់គ្រាន់ទេម្ដេចក៏មានការលាយអាល់កុលនាំគ្នាផឹកសុីមើលតែមាន​កម្មវិធីបែបនេះនោះគួរបញ្ជាក់ផងដែរថានាកន្លងមកនៅ​មណ្ឌលកែប្រែ(ម៤)នេះមានរឿងរ៉ាវជាច្រើនផងដែរ ៕