បុរស់វ័យចំណាស់ម្នាក់យកគ្រាប់បែកមកច្នៃអានិងម៉ូទ័របណ្តាលអោយផ្ទុះកក្រើកដីនៅក្នុងឃ្លាំងកែច្នៃធ្វេីអោយផ្ទុះខ្ទេចសាកសពចេញពីគ្នា

បុរស់វ័យចំណាស់ម្នាក់យកគ្រាប់បែកមកច្នៃអានិងម៉ូទ័របណ្តាលអោយផ្ទុះកក្រើកដីនៅក្នុងឃ្លាំងកែច្នៃធ្វេីអោយផ្ទុះខ្ទេចសាកសពចេញពីគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​: ផ្ទុះគ្រាប់បែកនៅក្នុងឃ្លាំងកែច្នៃមួយកន្លែងបណ្តាលអោយបុរស់ម្នាក់ស្លាប់ដោយបំបែកសាកសពចេញពីគ្នាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង​៤៥​នាទីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០នេះចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្តាល។

យោងទៅតាមប្រភពពីនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះឈ្មោះ អុី សារិន ហៅ ប៉ាត ភេទប្រុសអាយុ ៥១ឆ្នាំជនជាតិខ្មែរមុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្តាល។

Sponsor

តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំបានឲ្យដឹងថានៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។

លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានយកគ្រាប់ប្រភេទពុំស្គាល់ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃនៅក្នុងរោងសិប្បកម្មរបស់ខ្លួនរំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹកដែល​បណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕