រឿងអ្វីបានជា​បុគ្គលិក​អនឡាញជនជាតិចិនម្នាក់សម្រេចចិត្តអារ.កខ្លួនឯងហូរឈាមស្រោចពេញខ្លួន

រឿងអ្វីបានជា​បុគ្គលិក​អនឡាញជនជាតិចិនម្នាក់សម្រេចចិត្តអារ.កខ្លួនឯងហូរឈាមស្រោចពេញខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​:​ បុរស់ជនជាតិចិនម្នាក់សម្រេចចិត្តយកផ្លែឡាមអា​ ក​ ខ្លួន​ឯង​បំរុងធ្វេី​អត្តឃាត​តែសំណាងមានអ្នកជួយទាន់​ពេលបង្ករអោយមានកាភ្ញាក់ផ្អេីលនៅរសៀលថ្ងៃទី​២៩ខែមិថុនាឆ្នាំ២០២០ហេតុការណ៍ធ្វើអត្តឃាតខាងលើនេះបាន​បង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិចិនស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកអនឡាញបច្ចុប្បន្នស្នាក់នៅក្នុងភូមិ.ឃុំកើតហេតុ ។

Sponsor

ជនរងគ្រោះជាជនជាតិចិនរូបនេះបានយកផ្លែឡាមកោរពុកមាត់មកអារ.កខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានគេ​បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃ។

ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេគឺរង់ចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យវិញ ។

នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ៕