ស្រីស្អាតលក់ឡេនៅផ្ទះម្នាក់ឯងយប់ក៏ស្ងាត់ឮសម្លេងខ្យល់បោកបក់លាន់​ភ័យ​រឿងខ្មោចផងនងស្មានតែមានចោរចូលខលហៅប៉ូលីសផ្អេីល

ស្រីស្អាតលក់ឡេនៅផ្ទះម្នាក់ឯងយប់ក៏ស្ងាត់ឮសម្លេងខ្យល់បោកបក់លាន់​ភ័យ​រឿងខ្មោចផងនងស្មានតែមានចោរចូលខលហៅប៉ូលីសផ្អេីល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញស្រីស្រស់​លក់​ឡេនិង​គ្រឿង​សំអាង​​ម្នាក់ខណៈ​នៅ​ផ្ទះ​ម្នាក់ឯងរួច​ដេក​មិន​លក់​ក៏​អារម្មណ៍​ភ័យ​ខ្លាចព្រោះតែ​លឺ​សូរ​ខ្យល់​បក់​ប្រាវ​ៗក៏​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថាមាន​ចោរ​ចូល​ផ្ទះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ទាំង​យប់​តែ​ម្តងហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺថ្ងៃ​ទី​២ខែកក្កដាឆ្នាំ​២០២០នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូងផ្លូវ​អក្សរEផ្ទះ​លេខ​៤៨ស្ថិត​ក្នុង​សង្កាត់​ព្រៃ​សខណ្ឌដង្កោរាជធានីភ្នំពេញ។

តាម​នារី​វ័យក្មេង​ជា​ម្ចាស់ផ្ទះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថាពេល​ព្រលប់​រូប​នាង​បាន​ចូល​សំ​រាន​ដូច​ធម្មតាលុះដល់​ម៉ោង​២​ជិត​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ មិថុនា​នេះរូប​នាង​បាន​ឬ​សូរ​សំឡេងដូច​ជា​មាន​អ្នក​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​នាងហើយ​ពេល​នោះ​ដែរ​ដោយសារ​តែ​រូប​គាត់​ជា​ស្ត្រីហើយ​នៅ​តែ​ម្ដង​ឯង​ទៀតក៏​មាន​អារម្មណ៍​ថាភ័យ​ខ្លាចទើប​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​ផ្ទះ​តែ​ម្ដង​ទៅ។

Sponsor

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាមសមត្ថកិច្ច​មូលដ្ឋានក៏​ដូច​ជា សន្តិសុខ​ដែល​យាម​នៅ​បុរី​ខាងលើបាន​ចុះ​ទៅ​ដល់​ផ្ទះ​នារី​រូប​ស្រស់រួច​ហើយ​ក៏​បាន​ដើរ​រក​មើល​ជុំវិញ​ផ្ទះដូច​ជា​ក្នុងផ្ទះប៉ុន្តែ​មិនឃើញ​មាន​អ្វី​ប្លែក​នោះ​ទេមាន​តែ​លឺ​សំឡេង​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស័ង្កសីនៅ​លើដំបូល​ផ្ទះ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុសមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថាមក​ពី​នារី​ជា​ម្ចាស់គាត់​នៅ​តែ​ម្នាក់ឯងខ្លាចណាមួយ​ដេក​មិន​លក់​ផងបូក​រួម​ទាំង​មាន​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស​ង្ក័​សី​លើដំបូល​ផ្ទះ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​អារម្មណ៍​ភ័យ​ខ្លាច​ថាមាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​តែ​ម្ដង​ទៅ។