កម្លាំងអាជ្ញាធរខណ្ខនិងសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយវាយរបងបើកពង្រីកផ្លូវបេតុងក្នុងមូលដ្ឋានប្រជាពលរដ្ឋសាទរ

កម្លាំងអាជ្ញាធរខណ្ខនិងសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយវាយរបងបើកពង្រីកផ្លូវបេតុងក្នុងមូលដ្ឋានប្រជាពលរដ្ឋសាទរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកើតមានជាបន្តបន្ទាប់គ្រប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយនៅព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០នេះអាជ្ញាធរសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យានដាក់កម្លាំងយក​គ្រឿងចក្រកាយវាយរបងដើម្បីពង្រីកផ្លូវចាក់បេតុងថ្មីនៅ​ខាងក្រោយវត្តជម្ពូវ័នភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅ​ទី​៣ខណ្ឌពោធិសែនជ័យងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ ។

តាមអាជ្ញាធរបានឲ្យដឹងថាផ្លូវលំចំណុចខាងលើដើមឡើយទំហំ៣ម៉ែត្រទឹកជន់លិចភក់ជ្រាំនៅរដូវវស្សាពលរដ្ឋជួបការលំបាកច្រើនដោយមានគម្រោងកិច្ចអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញក្រោយពីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយជូនដំណឹងដល់ក្រុមហ៊ុនឯកជនផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ក្នុងការពង្រីកផ្លូវក្នុងកិច្ចសហការល្អទើប​នៅព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០នេះអាជ្ញាធរ សង្កាត់ចោមចៅទី៣ក្រោមការអនុញ្ញាតពីសាលាខណ្ឌដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌដាក់កម្លាំង យកគ្រឿងចក្រវាយកាយរបងក្នុងបំណងបើកពង្រីកផ្លូវ ដើម្បីស្ថាបនាជាផ្លូវបេតុងទំហំ៨ម៉ែត្រ ។

Sponsor

ការអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋានខាងលើត្រូវបានពលរដ្ឋសាទរក្រោយពីពួកគាត់កង្វះផ្លូវធ្វើដំណើរ ប្រឈមហារនិភ័យគ្រាដែលកើតមានគ្រោះអគ្គិភ័យក្នុងរយៈពេលកន្លងមកដល់ពេលនេះបានផ្លូវធំទូលាយបេតុងស្អាត ៕