ភ្នំពេញៈ ជនត្រូវជាប់ចោទជំនាញខាងឆក់ប្លន់ម្នាក់ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាខណ្ឌសែនសុខទើបតែឃាត់ខ្លួនបានកាលពីចុងខែមិថុនាឆ្នាំ២០២០នោះត្រូវបានលោកហមម៉េងសែអនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរសម្រេចដោះលែងវិញហើយកាលពីម្សិលមុិញ។
យោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្នលេខ៥២១២ចុះថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០របស់លោកហមម៉េងសែបានសម្រេចដាក់ជនត្រូវចោទឈ្មោះធឿនរាជ្យនាភេទប្រុសអាយុ១៧ឆ្នាំឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(មិនឃុំខ្លួន) ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)។
សូមបញ្ជាក់ថាជនត្រូវចោទឈ្មោះធឿនរាជ្យនាត្រូវបានលោកសេងហៀងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរនិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្សារហេងលីផ្លូវ២៧១ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០យោងតាមមាត្រា៣៥៣និងមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៣៣០៦អ.យ.នចុះថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០។
បើយោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្នរបស់លោកហមម៉េងសែដែលជាចៅក្រមស៊ើបសួរនោះលោកសេងហៀងជាម្ចាស់បណ្ដឹងអាជ្ញាបានចោទថា«ប្ដឹងឧទ្ធរណ៍» មានន័យថាលោកសេងហៀងនឹងប្ដឹងជំទាស់ចំពោះការដោះលែងចោររូបនេះពីសំណាក់លោកហមម៉េងសែ។
សូមជម្រាបថាជនត្រូវចោទខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមក្នុងបទល្មើសជាក់ស្ដែងឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០នៅចំណុមុខផ្សារហេងលីផ្លូវ២៧១ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញនិងធ្វើកំណតើហេតុស្តាប់ចម្លើយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញឈានដល់តំណាងអយ្យការធ្វើការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)តែទីបំផុតចៅក្រមចៅលោកហមម៉ែងសែដោះលែងផុយៗ៕


