ខំធ្វេីការកប្រាក់ចិញ្ចឹមគ្រួសារមិនថាយប់ឬថ្ងៃទេបុរស់ជាកម្មករ​អូស​រទេះ​​នៅផ្សារ​នាគ​មាស​​ម្នាក់បាន​ត្រដរខ្យល់នៅ​លើដំបូលស្តង់​បងប្អូនជួយមិន​ទាន់​ស្លាប់ពេលបញ្ចូនទៅមន្ទីពេទ្យ

ខំធ្វេីការកប្រាក់ចិញ្ចឹមគ្រួសារមិនថាយប់ឬថ្ងៃទេបុរស់ជាកម្មករ​អូស​រទេះ​​នៅផ្សារ​នាគ​មាស​​ម្នាក់បាន​ត្រដរខ្យល់នៅ​លើដំបូលស្តង់​បងប្អូនជួយមិន​ទាន់​ស្លាប់ពេលបញ្ចូនទៅមន្ទីពេទ្យ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ បុរស់ជាកម្មករ​អូស​រទេះ​នៅផ្សារនាគមាសម្នាក់ខ​ណៈ​កំពុង​តែ​ដេក​លង់លក់​ជាមួយ​កម្មករ​ដូច​គ្នាស្រាប់តែ​​ត្រដ​ខ្យល់បន្ទាប់មក​ក៏​បាន​បាត់បង់​ជី​វីត​នៅ​លើដំបូល​ស្តង់​លក់​ផ្លែ​ឈើ​ដោយមិនអាចជួយ​សង្គ្រោះទាន់​ឡើយ ។

​ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ខែ​កក្កដាឆ្នាំ​២០២០នៅ​លើដំបូល​ស្តង់​លេខ​C​២០ ​ក្នុង​ផ្សារ​នាគ​មាសស្ថិតនៅ​ភូមិ​ទី​២សង្កាត់​ផ្សារ​ដើម​គរខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

Sponsor

​នគរបាល​​បាន​ឱ្យ​​ដឹង​ថាជនរងគ្រោះ​ឈ្មោះ យិ​ន ថន​ភេទប្រុស​អាយុ​៤៧​ឆ្នាំជា​កម្មករ​អូស​រទេះស្នាក់​នៅលើ​ស្តង់​ខាងលើនិង​មានស្រុក​កំណើត​ភូមិ​ព្រៃ​តា​ញ៉​យឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​រិ៍ខេត្តស្វាយរៀង ។

​តាម​ប្រភព​ព័ត៌មាន​ពី​បង​ជីដូនមួយ​របស់ជនរងគ្រោះ​​ដែល​ស្នាក់​នោះ​ជាមួយ​គ្នា​បានអោយ​ដឹង​ថាមុនពេលកើតហេតុបន្ទាប់​ពី​ហូប​បាយ​រួច​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ថ្ងៃទី​​​២កក្កដា​ ​គាត់​និង​​ជនរងគ្រោះ​ដែល​ត្រូវជា​ប្អូនជីដូនមួយ​ព្រមទាំង​កម្មក​រ​អូស​រទេះ​ដទៃទៀត​សរុប​ទាំងអស់​៦​នាក់​បាន​នាំ​គ្នាឡើង​ទៅ​ដេក​លើ​ដំបូង​ស្តង់​ដូ​ច​សព្វដងដោយ​ជួល​គេ​ដេក​ក្នុង​១​យប់​២​ពាន់​រៀល​។​

តាម​ប្រភពដដែល​បាន​បន្ត​ថានៅ​ពេល​កំពុង​តែ​ដេក​ស្រាប់​តែ​ជនរងគ្រោះ​បាន​រើស​​បំរះនិង​ត្រដ​ខ្យល់​ទាញកន្ត្រាក់​​ដៃ​ទាញ​ជើងភ្លាម​ៗ​​នោះគាត់​និង​កម្មករ​ដែល​ដេក​ជាមួយ​គ្នាក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ជួយ​ច្របាច់​ឱ្យនិង​​បំរុង​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យដែរលុះ​មួយសន្ទុះក្រោយមក​ស្រាប់តែ​​ជនរងគ្រោះ​បាន​ដាច់ខ្យល់​បាត់បង់ជីវិត​ទៅ​ហើយ ។​

បន្ទាប់​ពី​​កើតហេតុ​នៅ​វេលា​ព្រឹក​ថ្ងៃទី​៣កក្កដាគ​ណៈ​ក​ម្ម​ការ​ផ្សារ​ព្រមទាំង​សន្តិសុខ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋានដើម្បី​រាយការណ៍​បន្ត​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ ។

តាម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យនិង​ជំនាញ​​កោស​ល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថាជនរងគ្រោះ​បាន​បាត់បង់ជីវិត​ ដោយសារ​តែ​​គាំង​​បេះដូង ។

បច្ចុប្បន្នសពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូ​នទៅ​ក្រុម​គ្រួសារដើម្បី​​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕