បង្ក្រាប​ទីកន្លែងលួចប្រព្រឹត្តិលេងល្បែងភ្នាល់ទឹក​ភ្លៀងនៅក្រុងបាត់ដំបងដកហូតបាន​សម្ភារៈ​មួយចំនួនចំណែកអ្នក​លេងរត់គេចខ្លួនអស់

បង្ក្រាប​ទីកន្លែងលួចប្រព្រឹត្តិលេងល្បែងភ្នាល់ទឹក​ភ្លៀងនៅក្រុងបាត់ដំបងដកហូតបាន​សម្ភារៈ​មួយចំនួនចំណែកអ្នក​លេងរត់គេចខ្លួនអស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ កម្លាំងសមត្ថកិច្ចបេីកកាបង្រ្កាបក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងដកហូតបានសម្ភារះមួយចំនួនកាលពីថ្ងៃ​សុក្រ​១២កេីត​ខែ​អាសាឍ​ឆ្នាំ​ជូតទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​០៣​ខែ​កក្កដា​ឆ្នាំ​២០​២០​វេលាម៉ោង​១៤និង៣០​នាទី​ 

ឯកឧត្តម​ឧត្តមសេ​នីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង​បានដាក់​បទបញ្ជាដល់លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែន​ការងារនគរបា​ល​ព្រហ្មទណ្ឌឱ្យដឹក​នាំកម្លាំងក្នុងផែនចេញប្រតិបត្តិការ​បង្រ្កាប​ទីតាំងលួចប្រព្រឹ​ត្តិល្បែងទឹកភ្លៀងមួយកន្លែងនៅ​ចំណុ​ច​វាលស្រែ​​ភូមិ​ចំការសំរោង២​សង្កាត់​ចំការសំ​រោង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​​ ។ 

Sponsor

លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ដែលដឹកនាំកិច្ចប្រតិបត្តិការនេះបានឱ្យដឹងថា​ដោយសារភូមិសាស្រ្តចំណុចនោះស្ថិតនៅទីវាល​ ហេីយពេលសមត្ថកិច្ចទៅដល់អ្នកប្រព្រឹត្តិបានរត់គេចខ្លួនពីទីកន្លែងនោះ​តែសមត្ថកិច្ចបាននាំខ្លួនបុរសចំនួ​ន​០​៣​នាក់​កំពុងស្ថិតនៅបរិវណនោះមកធ្វេីការ​សា​ក​សួរក្រៅពីនោះមាន​បន្សល់ទុកនូវភស្តុតាងមួយ​ចំ​នួនរួមមាន៖

-​ សម្ភារៈ​កែច្នៃ​ (​ ទ​ទឹកភ្លៀង​ )​ ០១

– វិទ្យុទាក់ទង​ ចំនួន​ ០៦​ គ្រឿង​

-​ ឆ្នាំងសាក​វិទ្យុទាក់ទង​ ចំនួន​ ០៣គ្រឿង​ 

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ចំនួន​០២​គ្រឿង​ ។ 

លោកស្នងការរងបញ្ជាក់ថា​ទោះបីជាអ្នកប្រព្រឹត្តិ​មួយចំនួនបានគេចខ្លួនពីទីតាំងនោះមែនប៉ុន្តែ​សម​ត្ថកិច្ចន​គរ​បាលបន្តស្រាវជ្រាវកំណត់ពីអត្តសញ្ញា​ណខ្លះនៃអ្នក​ប្រព្រឹត្តិនោះហេីយ​ដែលកិច្ចកា​រ​នេះសមត្ថកិច្ចលោកនឹងស្នេីសុំគោល​ការណ៍ថ្នាក់​ដឹកនាំស្នង​ការ​ដេីម្បី​ចាត់​វិធានការបន្តជាមួយនេះដែរ​ទី​តាំងមួយនេះត្រូវបានសមត្ថកិច្ចរុះរេីបំផ្លាញចោលនូវសម្ភារ:មួយចំនួន។ 

ទាក់ទងនឹងករណីល្បែងទឹកភ្លៀងដែលបណ្តាញ​សារ​ព័ត៌មាននិងបណ្តាញសង្គមតែងលេីកឡេីង​ថាមានការអនុញ្ញាតឱ្យលេងឬមិនមានវិធានការ​បង្រ្កាបនោះ​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​ធ្លាប់បានបញ្ជាក់ជូនហេីយថា​ឯកឧត្តម​នឹងចាត់វិធានការបង្រ្កាបបេីករណីនេះកេីតមាន​ក្នុងមូលដ្ឋាន​៕