ត្រឹមឆមាស​​ទី​១រក​ឃើញ​រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២៨​ម៉ឺន​គ្រឿងទូទាំងប្រទេសចឹងបានជាផ្លូវឆាប់ខូច

ត្រឹមឆមាស​​ទី​១រក​ឃើញ​រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២៨​ម៉ឺន​គ្រឿងទូទាំងប្រទេសចឹងបានជាផ្លូវឆាប់ខូច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​ឱ្យ​ដឹង​ថាត្រឹម​ឆមាស​ទី១ក្រសួង​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន១០៩៤៣៩៧ គ្រឿងហើយ​ក្នុង​នោះ​គឺ​រក​ឃើញ​​រថយន្ត​​ដែល​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ដល់​ទៅចំនួន២៨១ ២៤៤គ្រឿងស្មើនឹង២៥.៧០% ។

ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូននិង​ជា​ប្រធាន​បាន​ឲ្យ​ដឹង​ថាតាម​របាយការណ៍នៃ​ការ​អនុ​វត្ត​ការងារ​ក្នុង​ឆមាស​ទី​១នេះ បាន​បន្ត​ថាមាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​មាន​ដូចជា ៖

Sponsor

១/រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ២៧៩ ៤៧៨​គ្រឿង​,
២/រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% ទៅ ១០% មាន​ចំនួន ២៧​គ្រឿង​,
៣/រថ​យន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% មាន​ចំនួន ១ ១៦៦​គ្រឿង និង
៤/រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើស​ពី ២០% មាន​ចំនួន ៥៧៣​គ្រឿង​។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើងដោយ​មានការ​ចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុកអនុប្រធាន​គណៈ​កម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍សមាជិកសមាជិកា​លេខាធិការដ្ឋាននិង​ប្រធានអនុ​ប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង២៨ដែល​បាន​លើក​ឡើង​ពី​ទិស​ដៅ​ការងារដែល​ត្រូវ​អនុវត្តក្នុង​ឆមាស​​បន្ទាប់ដូច​ជា​ការ​បង្កើត​ទីតាំង​ស្ថានីយ​ថ្មីការ​រុះរើនិង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​តាម​ស្ថានីយ​មួយ​ចំនួន​។

លោក​រដ្ឋលេខាធិការបាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយឱ្យ​ពង្រឹង​ការ​អនុវត្ត​ការងារ​ឱ្យ​បាន​កាន់​តែ​​ប្រសើរនិង​មាន​ប្រសិទ្ធភាពប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារនិង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​។

គួរ​បញ្ជាក់​ថានេះ​ជា​ឆមាស​ដំបូងនៃ​ការ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យាន​យន្តដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដែល​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបាន​ធ្វើ​កំណែទម្រង់សមាសភាព​មន្ត្រី​ដោយ​ផ្អែក​តាម​អនុ​ក្រិ​ត្យ​លេខ១៤១​អន​ក្រ​.​បកស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូនលើស​ទម្ងន់​កម្រិត​កំណត់​៕