ព្រៃវែង: វង្សល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅស្រុកពារាំងដូចជានៅឃុំកំពង់ប្រាំងមិនមានអាជ្ញាធររឺសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះឡើយ(តើហេតុអ្វី?)
ល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនៅឃុំកំពុងប្រាំងហើយនឹងភូមិតាំងស្នាយឃុំរកាកំពុងតែបង្វួកប្រជាពលរដ្ឋយ៉ាងខ្លាំងដោយលេងយ៉ាងរលូនមិនទាន់ឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធណាបង្ក្រាបបាននោះឡើយ។
បើយោងតាមប្រភពីពលរដ្ឋបានឱ្យដឹងថាមេឆ្នោតដុះស្លែម្នាក់ ឈ្មោះ ធឿន ដែលកំពុងបានទទួលការភ្នាល់និងពង្រាយកូនកញ្ច្រែងដែលរស់នៅស្ថិតភូមិក្នុងឃុំកំពង់ប្រាំងបានក្លាយខ្លួនជាស្ដេចក្រាញ់នៅប្រចាំតំបន់នេះហើយដោយមជ្ឈដ្ឋានទូទៅលើកឡើងថាមេឆ្នោតខាងលើបានបើកទទួលយកការភ្នាល់ឬកូនកញ្ច្រែងពង្រាយឱ្យដើរកត់សឹងពេញទឹកដីក្នុងស្រុកពារាំងហើយមិនទាន់ឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានបង្រាបឡើយ។
ប្រភពពលរដ្ឋមួយចំនួនបានឲ្យដឹងថាឆ្នោតវៀតណាមខាងលើធ្លាប់សមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ឈប់ក៏ប៉ុន្តែមិនបានមួយរយះផងមេឆ្នោតដុះស្លែរូបនេះបានចេញប្រកបមុខរបរដូចដើមថែមទាំងខ្លាំងជាងមុនទៀតហើយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅក្បែរសោះឡើយ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា! សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងមាន ចំណាត់ការទីតាំងទទួលការភ្នាល់ស៊ីសងនឹងបៀជាច្រើនវង់ ដែលស្ថិតនៅផ្លូវក្រោយនៅភូមិល្វាកោងឃុំកំពង់ប្រាំង ស្រុកពារាំងខេត្តព្រៃវែងនេះផង។
ហើយគេឃើញថានៅក្នុងទឹកដីស្រុកពារាំងមានកត់ឆ្នោតកន្ទុយលេខដោយកូនកញ្ជែងល្អីជាច្រើនវង់បៀដែលកំពុងតែបង្វួកប្រជាពលរដ្ឋអោយចាញ់និងការភ្នាល់ចាក់ឆ្នោតវៀតណាម អស់ទ្រព្យសម្បត្ដិមានជម្លោះក្នុងគ្រួសារដោយសារតែប្រព្រឹត្តល្បែងចាញ់លុយអស់។
ពលរដ្ឋបន្តទៀតថាឯណាទៅលក្ខណះសម្បត្តិ០៩យ៉ាងភូមិ ឃុំមានសុវត្តិភាពដល់ពួកគាត់?
ពាក់ព័ន្ធករណីខាងលើនេះលោក ឡុង ប៊ុនធឿន អធិកាដ្ឋាននគរបាលស្រុកពារាំងបានថ្លែងប្រាប់សារព័ត៌មានថាកន្លងមកលោកធ្លាប់បញ្ជាសមត្ថកិច្ចធ្វើការហៅក្រុមអ្នកលេងល្បែងទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់ទទួលការភ្នាល់លែងល្បែងឆ្នោតវៀតណាម ហើយបើមិនរៀងចាលទៀតលោកនឹងបញ្ជាកម្លាំងធ្វើការឃាត់ខ្លួនបញ្ជូនតាមនីតិវិធី៕



