គិត​ខ្លី​ណាស់ក្មេងស្រីសិស្សសាលាទេីមានវ័យ១៦ឆ្នាំម្នាក់​សម្រេច​ចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនព្រោះតែសុំម៉ូតូជិះទៅដើរលេងសុំទៅធ្វើការនៅភ្នំពេញម្តាយមិនឲ្យទៅ

គិត​ខ្លី​ណាស់ក្មេងស្រីសិស្សសាលាទេីមានវ័យ១៦ឆ្នាំម្នាក់​សម្រេច​ចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនព្រោះតែសុំម៉ូតូជិះទៅដើរលេងសុំទៅធ្វើការនៅភ្នំពេញម្តាយមិនឲ្យទៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់: ប្រទះឃេីញក្មេងស្រីម្នាក់ចងកធ្វេី​អត្តឃាត​ដោយខ្លួនឯងសង្ស័យមាន​បញ្ហា​អ្វីមួយហេតុការណ៍នេះបង្ករអោយមានការភ្ញាក់កាលពី​វេលាម៉ោង៩ព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះនៅភូមិជ័ម្គានឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ហន សារុំ (ហៅ ណូ)ភេទស្រីអាយុ១៦​ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស។
ឪពុកឈ្មោះ កង ហឿន អាយុ៥៣ឆ្នាំជនជាតិខ្មែរមានកូន​ចំនួន៨នាក់ស្រី៤នាក់ជនរងគ្រោះជាកូនទី៧(មានទីលំនៅភូមិឃុំកើតហេតុ)។

Sponsor

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានអោយដឹងថានៅ​ម៉ោងប្រហែល៨ព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០ខ្លួនបានទៅ​មើលគោទុកឲ្យកូនស្រីជាជនរងគ្រោះនៅផ្ទះតែម្នាក់ឯង​នៅដាំបាយហើយខ្លួនក៏បានទៅមើលគោនៅឯភ្នំហែផ្កា តែមិនឃើញកូនស្រីយកបាយទៅឲ្យទេលុះដល់វេលាម៉ោងប្រហែល២និង០០នាទីកូនប្រសារខ្លួនឈ្មោះ សុង អ៊ុនតាក់ បានទៅហៅខ្លួនថាម៉ែៗមីណូ ចងកហើយហើយខ្លួនក៏ជិះម៉ូតូមកដល់ផ្ទះក៏ឃើញកូនស្រី ចង ក នៅនិងផ្លានផ្ទះកម្ពស់២ម៉ែត្រកន្លះចងនិងខ្សែលីឡុងពណ៌ខៀវប្រវែង១ម៉ែត្រកន្លះ ស្លាប់នៅកន្លែងកើតហេតុ។

ប្រភពដដែកបានបន្តទៀតថាកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ​២០២០នៅវេលាម៉ោងប្រហែល៤និង០០នាទីកូនស្រីខ្លួន ឈ្មោះ ណូ បានសុំឲ្យខ្លួនទៅខ្ចីម៉ូតូបងប្រុសវាឈ្មោះ ហន ចម្រើន ហើយកូនប្រុស២នាក់ជិះទៅណាបាត់ហើយកូនស្រីខ្លួនក៏បានទាញម៉ូតូអាចាស់ម៉ាក Dream c125 ឆ្នាំ២០១៤ ជិះទៅបុណ្យនៅវត្តស្តៅហើយទៅទាំងខឹងលុះដល់ម៉ោងប្រហែល៧និង០០នាទីកូនស្រីខ្លួនសុំម៉ូតូជិះដើរទៅលេងខេត្ត ហើយខ្លួនមិនឲ្យទៅទេរួចប្រាប់ថាឡានសព្វថ្ងៃបើកលឿនណាស់ប្រយ័ត្នបាក់ដៃជើងដូចឪពុកពិបាកណាស់ហើយនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២០កូនស្រីខ្លួនសុំទៅធ្វើការនៅភ្នំពេញខ្លួនមិនឲ្យទៅទេ។

លិខិតបណ្តាំចុងក្រោយបានសរសេរបញ្ជាក់ថាញុមលា​ហើយ​សង្ឃឹមថាម៉ែនិងសប្បាយចិត្តញុមបំពេញតាមបំណងម៉ែហើយកូនស្រលាញ់ម៉ែណាស់ ។

មូលហេតុជនរងគ្រោះសុំម៉ូតូជិះនិងសុំទៅដើរលេងសុំទៅធ្វើការនៅភ្នំពេញម្តាយមិនឲ្យទៅ។

ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕