កំពង់ស្ពឺ: លោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋខេត្តកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទអស់ជំនឿលើប្រព័ន្ធគ្រប់គ្រង ដឹកនាំ ។
រហូតប្ដឹងទៅថ្នាក់ដឹកនាំលើៗអោយដកតំណែងចេញពី អធិការនិងស្នើរសូមឱ្យចាត់ការតាមច្បាប់ចំពោះអំពើពុក រលួយនិងភាពមិនប្រក្រតីក្នុងការដឹកនាំ។
យោងតាមលិខិតអនាមិក៤សន្លឹកដែលធ្វើឡើងកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ដែល !ដើមរាំង! ទើបនិងទទួលបានគឺពលរដ្ឋរស់នៅភូមិមិលាវឃុំទួលអំពិលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បានកើតទុក្ខមិនចិត្តនឹងភ័យខ្លាចចំពោះទង្វើអសមត្ថភាពក្នុងការគ្រប់គ្រងភូមិឃុំមានសុវត្ថិភាព។របស់លោកអធិការស្រុកបសេដ្ឋ អ៊ុំ ចំរើន ដែលបានលួចធ្វើការដោះលែងជន ស ង្ស័យករណីលួចគាស់ផ្ទះប្រជាពលរដ្ឋនឹងវត្តអារាម ។
ជាថ្នូរនិងការទទួលសំណូក១,៤០០$(ដល្លារ)ពីជនស ង្ស័យ ដើម្បីដោះលែងវិញដោយមិនខ្វល់ពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋឡើយ! ។
ខណៈដែលជនសង្ស័យរូបនោះតែងតែលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារមកហើយ។
លិខិតបញ្ជាក់ថា៖ ជនសង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះគឺឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៤១ឆ្នាំនៅភូមិត្រពាំងធ្លកឃុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
ជនសង្ស័យរូបនេះ! បានលួចគាស់ទម្លុះទម្លាយទូក្នុងវត្ត(អង្គស្តុក) ភូមិមិលាវឃុំទួលអំពិលស្រុកបសេដ្ឋកាលពីវេលាម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០យកប្រាក់ចំនួន៨០០ដុល្លារជាប្រាក់របស់ព្រះសង្ឃ១អង្គរគង់នៅវត្តកើតហេតុ។
នៅពេលកើតហេតុឈ្មោះ កែវ សុខុម ត្រូវបានព្រះសង្ឃ ឃើញទាន់ហើយសមត្ថកិច្ចប៉ុស្តិ៍ទួលអំពិលបានឃាត់ខ្លួនភ្លាមៗតែបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋបានឃុបឃិត ជាមួយជនសង្ស័យដោះលែងវីញជាថ្នូរនិងលុយ១,៤០០$មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ម៉ូតូចំនួន៤គ្រឿង ដែលនគរបាលស្រុកបសេដ្ឋចាប់បានពីពួកគ្រឿងញៀន ទៀតផង។
ដោយបានដកហូតម៉ូតូយកមករក្សាទុកដោយមិនរាយ ការណ៍តាមផ្លូវច្បាប់គឺយកមនុស្សទៅដាក់គុកហើយទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ?។
ប្រភពដដែល បញ្ជាក់ថា៖ ម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋយកទី១ម៉ាកហុងដា C125 សេរី2015 ពណ៌ខ្មៅ១គ្រឿង។
២ម៉ូតូ.ម៉ាកហុងដា C125 សេរី2020 ពណ៌ខ្មៅ១គ្រឿង៣ម៉ូតូ.ម៉ាកហុងដាស៊ូមម៊ើ អ៊ិច សេរី 2017 ពណ៌ក្រហម ១គ្រឿង។និងទី៤.ម៉ូតូម៉ាក អ៊ិច សេនធើរ សេរី 2018 ពណ៌ខ្មៅ ១គ្រឿង។
ម៉ូតូទាំង ៤គ្រឿងនេះ ត្រូវបានលោកអធិការបញ្ជូនទៅផ្ទះ របស់គាត់នៅខេត្តកោះកុងចំនួន2គ្រឿង។នឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះប្រពន្ធរបស់គាត់!។
ជាងនេះទៅទៀតកាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០លោក អ៊ុំ ចំរើន បានកោះហៅបង្គាប់អោយមេប៉ុស្តិ៍ទាំង១៥មកជួបម្នាក់ម្ដងៗដើម្បីទទួលយកលុយក្នុង១ប៉ុស្តិ៍ចាប់ពី២០ទៅ៣០ម៉ឺនរៀលជាថវិកាភូមិឃុំមានសុវត្ថិភាពដែលក្រសួងផ្ដល់ជូនមកប៉ុស្តិ៍ប្រចាំត្រីមាសទី១ត្រីមាសទី២ ឆ្នាំ២០២០(គឺតិចជាង គោលការណ៍ដែលរាជរដ្ឋាភិបាលផ្ដល់អោយ)។
ក្នុងនោះប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទបានស្មើរសុំទៅ ថ្នាក់ដឹកនាំលើៗមេត្តាពិនិត្យមើលភាពមិនប្រកក្រតីរបស់លោកអធិការ អ៊ុំ ចំរើន នេះផងពីព្រោះពលរដ្ឋនិងមន្ត្រីក្រោម ឱវាទអស់ជំនឿលើលោកទៀតហើយ! (នេះគ្រាន់តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះ)។
ប៉ុន្តែការពិតឬយ៉ាងណា!លោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺបានថ្លែងប្រាប់នៅព្រឹកទី០៦ខែកក្កដា២០២០ថា៖ គិតមកដល់ពេលនេះលោកឮតែគេថានិងព័ត៌មានផ្សាយ ប៉ណ្ណោះដោយមិនទាន់មានអំណាស់អំណាងឬលិខិតផ្លូវការណាមួយ? ដាក់ចូលមកស្នងការឬលោកឡើយទើបពុំទាន់ មានមូលដ្ឋានចាត់វិធានការ។
ចំពោះរឿងទទួលលុយ១,៤០០$ ពីចោរជាថ្នូរនិងការដោះលែងអីនោះលោកថា៖ ខ្ញុំមិនបានដឹងទេ?ចំណែកលោក អ៊ុំ ចំរើន យើងខ្ញុំមិនអាចសុំការបំភ្លឺបានទេ?ហើយអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយដើម្បីធ្វើព័ត៌មានល្អិតនៅលេខក្រោយៗទៀត? ។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំជាពិសេសគឺ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៍ដូចជាលោក សម សាមួន ស្នងការខេត្តកំពង់ស្ពឺនឹងពិនិត្យចាត់វិធានការផ្លាស់ប្ដូរលោក អ៊ុំ ចំរើន ចេញពីអធិការស្រុកបសេដ្ឋមិនខានឡើយ?ដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទមានភាពកក់ក្ដៅនិងជឿជាក់លើអង្គភាពនគរបាលជាតិជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដមិនប្រកាន់បក្ខពួក៕






