ពិជារហាស់មែនចោរឆក់ទូសព្ទ័កូនបានសម្រេចហេីយរត់ទៅទាន់ទាញទំលាក់ឃាត់ខ្លួនបានម្នាក់ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល

ពិជារហាស់មែនចោរឆក់ទូសព្ទ័កូនបានសម្រេចហេីយរត់ទៅទាន់ទាញទំលាក់ឃាត់ខ្លួនបានម្នាក់ម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ក្រុមចោរជិះម៉ូតូមកធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីក្មេងស្រីម្នាក់បានហេីយត្រូវឪពុកឃេីញស្ទុះទៅចាប់បានម្នាក់ម្នាក់ទៀតរត់រួចហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១១និង៣០នាទីយប់ថ្ងៃអង្គារទី៧ខែកក្កដាឆ្នាំ២០២០ នៅចំណុចផ្ទះម៉ាស្សាយីហោ (777ម៉ាស្សាកោសជប់)នៅ​តាមបណ្តោយផ្លូវ៣៧១ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សយ ភារម្យ ហៅ​ រុន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅម្តុំទួលសង្កែខណ្ឌឫស្សីកែវ ។

Sponsor

ចំណែកក្មេងរងគ្រោះមានឈ្មោះ​ កាសេន រដ្ឋា ភេទប្រុស អាយុ១១ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី៤សាលាវត្តដំបូកខ្ពស់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន​ពីឪពុករបស់ក្មេងជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជិះម៉ូតូនិកពណ៌ស មិនចាំផ្លាកលេខបានមកសួរនាំរកស្ត្រីម៉ាស្សារូបគាត់ប្រាប់ថា ជាប់រវល់អស់ហើយ! អត់មានស្រីម៉ាស្សានៅសល់ទេ។

ពេលនោះជនសង្ស័យដែលអង្គុយនៅខាងក្រោយក្រឡេកឃើញមានកូនប្រុសគាត់កំពុងតែអង្គុយលេងទូរស័ព្ទម៉ាក​VIVO នៅក្នុងផ្ទះក៏លោតចុះមកឆក់យកទូរស័ព្ទនោះបានសម្រេចហើយរត់ទៅជិះម៉ូតូកូនប្រុសគាត់ក៏ស្រែកថាចោរៗ រូបគាត់ក៏ស្ទុះចេញមកចាប់ទាញជនសង្ស័យឱ្យធ្លាក់ពីលើម៉ូតូ ចំណែកឯម្នាក់ទៀតបើកម៉ូតូរត់គេចបាត់ស្រមោល។

បច្ចប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីចំណែកសម្ភារះដែលត្រូវចោរឆក់នោះ​ ទូរស័ព្ទសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់វិញ៕