ដឹងហេីយពីមូលហេតុដែលមានរបងបិទផ្លូវគឺជារបស់បុគ្គលឯកជន​ទេ​ដោយសារតែមានភាគគីទាំងពីមិនត្រូវរ៉ូវគ្នា

ដឹងហេីយពីមូលហេតុដែលមានរបងបិទផ្លូវគឺជារបស់បុគ្គលឯកជន​ទេ​ដោយសារតែមានភាគគីទាំងពីមិនត្រូវរ៉ូវគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀម​រាប​:​ ទាក់ទង​និងរឿងរ៉ាវ​ធ្វើ​របងបិទផ្លូវ​ក្នុងស្រុក​សូទ្រនិគមខេត្តសៀមរាបត្រូវបានអាជ្ញាធរ​ស្រុក​សូទ្រនិគមចុះ​ដោះ ស្រាយហើយ​បាន​បញ្ជាក់ថាទីតាំង​ដីដែល​ត្រូវបានធ្វើ​របង ​បិទផ្លូវ​នោះមិនមែនជា​ផ្លូវ​សាធារណៈ​ឡើយគឺជា​ដី​របស់​បុគ្គល​ឯកជនហើយ​នាពេលកន្លងមកគណៈកម្មការរដ្ឋបាល ធ្លាប់បាន​អញ្ជើញ​គ្រប់ភាគីមក​ធ្វើការ​ដោះស្រាយនិង​សម្របសម្រួលប៉ុន្តែ​ដោយ​ភាគី​ម្ខាង​បាន​អវត្តមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Run Sreyneat បាន​បង្ហោះ​រូបភាព​ជាក់ស្តែងនិង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង​ខាងសុរិយោដីមេត្តាជួយ​ដោះស្រាយ​ពី ​បញ្ហា​ធ្វើ​របង​បិទផ្លូវ​នេះដោយ​ បងស្រី​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថានាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋដែល​រស់នៅក្នុងភូមិក្រសា​ទុំឃុំដំ​ដែកស្រុកសូទ្រនិគមខេត្តសៀមរាបសូម​អំពាវនាវ​ដល់អាជ្ញាធរភូមិ ឃុំ ស្រុក ខាង​សុរិយោដីសូមជួយ​ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវមិន​ឲ្យ​ចេញចូលរយៈពេល​មួយ អាទិត្យ​ជាងហើយសូមជួយ​ធ្វើ​ចំណាត់ការ​ដល់​ប្រជាជន​ផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sponsor

​រដ្ឋបាល​ស្រុក​សូទ្រនិគមនៅ​ថ្ងៃទី​៨ខែកក្កដាឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថាពាក់ព័ន្ធ​នឹង​ការធ្វើ​របងបិទផ្លូវស្ថិតក្នុង​ភូមិ​ក្រសា​ទុំឃុំ​ដំ​ដែកស្រុក​សូទ្រនិគម​អាជ្ញាធរ​ឃុំស្រុកសូម​ជម្រាប​ដល់​ សាធារណជនឲ្យ​បាន​ជ្រាបថាទីតាំង​ដីដែល​ត្រូវបានធ្វើ​របង​បិទផ្លូវ​នោះមិនមែនជា​ផ្លូវ​សាធារណៈ​ឡើយគឺជា​ដី​របស់​បុគ្គល​ឯកជនដោយ​កន្លងមក​គ្រួសារ​ដែល​ធ្វើ​អាជីវកម្ម​ទឹក​ នៅជាប់​នឹង​ក្បាលដី​នោះសុំ​ម្ចាស់​ដី​ដើរ​ជា​បណ្តោះអាសន្ន ហើយ​ពួកគាត់​ក៏​ធ្លាប់​ពិគ្រោះគ្នាមុនពេល​ក្រុមការងារចុះបញ្ជី​ក្បាលដី​លក្ខណៈ​ប្រព័ន្ធប៉ុន្តែ​ពួកគាត់មិនបាន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយមាន​ការយោគយល់​ដល់​អាជ្ញាធរនិង​សម្របសម្រួល​ដករបង​ចេញ​វិញរង់ចាំ​ការពិនិត្យនិង​ពិចារណា​រក​ភាពត្រឹមត្រូវ​របស់គណៈ​កម្ម​ការ​រដ្ឋបាលនឹងធ្វើ​ការអញ្ជើញ​ភាគី​ពាក់ព័ន្ធមក​ធ្វើការ​សម្របសម្រួល​ជាថ្មីដោយ​កាលពី​ប៉ុន្មាន​ថ្ងៃមុនគណៈកម្មការ​រដ្ឋបាលធ្លាប់បានអញ្ជើញ​គ្រប់ភាគីមក​ធ្វើការ​ដោះស្រាយនិង​សម្របសម្រួលប៉ុន្តែ​ដោយ​ភាគី​ម្ខាងបាន​អវត្តមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះដែរសូម​ជម្រាបជូន​បងប្អូនលោកលោកស្រី និង​សាធារណជនដែល​មិន​បានឃើញ​ផ្ទាល់និង​ដឹង​មិន​ច្បាស់​ពី​បញ្ហា​នេះមេត្តា​ជ្រាបដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំហើយ​ដាក់បន្ទុក ​ដល់​អាជ្ញាធរ​មូលដ្ឋាន​។​
​អាជ្ញាធរ​មូលដ្ឋានតែងតែ​គិតគូរ​សុខទុក្ខការលំបាកនិង​ការអភិវឌ្ឍ​មូលដ្ឋាន​ជាប់​ជានិច្ចអរគុណ​សន្តិភាព​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​