រថយន្តកូរ៉េមួយគ្រឿងដឹកមេនបូជាសពបេីកសុខៗ​ស្រាប់តែដាច់កង់ក្រឡាប់បណ្តាលអោយរង​របួ​ស​២នាក់

រថយន្តកូរ៉េមួយគ្រឿងដឹកមេនបូជាសពបេីកសុខៗ​ស្រាប់តែដាច់កង់ក្រឡាប់បណ្តាលអោយរង​របួ​ស​២នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ រថយន្តដឹកមេនសម្រាប់បូជាសពបើក​លឿនដាច់កង់ក្រោយរមៀលចេញពីរថយន្តបណ្តាលអោយក្រឡាប់ផ្ងាជើងរងរបួសធ្ងន់ស្រាល៣នាក់​ហេតុ​ការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ​២០២០លើកំណាត់ផ្លូវជាតិលេខ៦៨ត្រង់ចំណុចក្នុងភូមិដូនកាយឃុំចន្លាស់ដៃស្រុកក្រឡាញ់ខេត្តសៀមរាប ។

រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកកូរ៉េប្រភេទ​១តោនកន្លះពណ៌សពាក់ស្លាកលេខសៀមរាប​2A-4972 មានដឹកមេនសម្រាប់បូជាសពបើកបរ​ដោយឈ្មោះ ញឹម សារ៉េន ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់​ដំបង។

Sponsor

តាមប្រភពព័ត៌មានបានអោយដឹងថារថយន្តបើកក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូងលុះដល់ចំណុចកើតហេតុបានដាច់កង់ខាងក្រោយម្ខាងរួចក្រឡាប់ខ្លួនឯង។

អ្នករួមដំណើរជាមួយចំនួន៣នាក់ទី១.ឈ្មោះ ណែ រើន ភេទប្រុសអា៤៧ឆ្នាំទី២.ឈ្មោះ លួម កង់លី ភេទ ប្រុសអាយុ២៧ឆ្នាំនិងទី ៣.ឈ្មោះ វឿន វឿត ភេទ ប្រុសអាយុ៤២ឆ្នាំពួកគេរស់នៅភូមិត្រស់ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបងជាមួយគ្នា(របួស​ស្រាល)។

ក្រោយការវាស់វែងសមត្ថកិច្ចអោយម្ចាស់ស្ទូចនិងយកទៅជួសជុលខ្លួនឯងដោយសារតែមិនមានប៉ះពាល់សាធារណះ។