កំពង់ចាម: សមត្ថកិច្ចបង្រ្កាបទីតាំងសង្វៀនជល់មាន់មួយកន្លែងឃាត់ខ្លួនបានមនុស្ស៩នាក់មាន់១ក្បាលនិងសម្ភារះមួយចំនួននៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១២និង០០នាទីបន្ទាប់ពីទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌបានសហការជាមួយកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកកងមាសដឹកនាំដោយលោកវរសេនីយ៍ឯកថាញ់សុខវុននាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដោយក្នុងកិច្ចប្រតិបត្តិការនោះក៏មានការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ភ្នាល់ដាក់ប្រាក់នៅចំណុចភូមិគងជ័យឃុំព្រែកកុយស្រុកកងមាសខេត្តកំពង់ចាម។
ជាលទ្ធផលយើងធ្វេីការបង្រ្កាបក្រុមអ្នកលួចលេងល្បែងសុីសងខុសច្បាប់ចំនួន០៩នាក់និងដកហូតវត្ថុតាងបានមួយចំនួននិងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីតាមបញ្ជារបស់លោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕


