ស្វាយរៀង: កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿញៀនខេត្តស្វាយរៀងឃាត់ខលួនជនជាតិវៀតណាមម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីននិងកេតាមីទន្ងន់១១គីឡូក្រាមត្រូវបានបញ្ចូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិនិងការដឹកនាំចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងស្ថិតក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកស៊ន មុន្នី ព្រះរាជអាជ្ញារងកាលពីថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២០វេលាម៉ោង២២និង៣០នាទីនៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន០១លើកចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ហុងផុក ភេទប្រុសជនជាតិវៀតណាមនិងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីនម៉ូតូ០១គ្រឿងក្នុងខណះពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម។



