កំពង់ឆ្នាំង: ឪពុកបានស្លាប់ចំណែកកូនបានរងរបួសក្នុងហេតុការណ៍ឆក់ចរន្តអគ្គីសនីដែលមានកម្លាំងរាប់ម៉ឺនវ៉ុលហេតុការនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០នៅភូមិធម្មយុត្តិសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង ខណៈជនរងគ្រោះទាំង២នាក់បានបោះខ្សែមិនបានប្រយ័ត្នទៅទាក់នឹងខ្សែភ្លើងស្រាត ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសរងគ្រោះខាងលើមានឈ្មោះ ឈឿង ភិន អាយុ៤៨ឆ្នាំរស់នៅភូមិសង្កាត់កើតហេតុខាងលើ(បានស្លាប់)ចំណែកយុវជនជាកូនឈ្មោះ យុន តោហ៊ា អាយុ២៥ឆ្នាំរងរបួស។
តមប្រភពពីកន្លែងកើតហេតុបានឱ្យដងថាមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ឪពុកកូនបានយកខ្សែពណ៌ខ្មៅ(ខ្យែកាបទូរទស្សន៍)បោះទៅលើមែកឈើដើម្បីទាក់ទាញយកមកក្រោមក្នុងគោលបំណងកាប់ឲ្យស្រឡះធ្វើកន្លែងលក់ដូរតែចៃដន្យខ្សែកាបបានទាក់នឹងខ្សែភ្លើងស្រាតដែលមានចរន្តភ្លើងជាង១ម៉ឺនវ៉ុលបណ្តាលឱ្យទុស្សេពេលនោះជនរងគ្រោះទាំងពីរនាក់បានយកឬស្សីទៅថ្ពក់ទាញចេញមកវិញក៏ស្រាប់តែឆក់ជនរងគ្រោះទាំង២នាក់ដួលទៅដីតែម្តង ។
ក្រោយពេលកើតហតុក្រុមគ្រួសារបានដឹកជនរងគ្រោះឈ្មោះ ឈឿង ភិន ដែលរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះតែគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ទៅហើយរួចក្រុមគ្រួសារបានយកជនរងគ្រោះមកផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីជំនាញបានទៅពិនិត្យធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុនិងពិនិត្យសពជនរងគ្រោះបានកំណត់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតមែន ។
ចំណែកបុគ្គលិកអគ្គីសនីដែលបានទៅពិនិត្យជាមួយដែរថាខ្សែភ្លើងស្រាតនោះមានកម្លាំង១២០០០វ៉ុល៕



