ពាក់ស្បែកជាមន្ត្រីយោធាពាក់សក្តិ៤ម្នាក់បែរជាស្រវឹងស្រា ទាញអាវុធខ្លីបាញ់៣គ្រាប់បង្ករអោយភ្ញាក់ផ្អេីត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ

ពាក់ស្បែកជាមន្ត្រីយោធាពាក់សក្តិ៤ម្នាក់បែរជាស្រវឹងស្រា ទាញអាវុធខ្លីបាញ់៣គ្រាប់បង្ករអោយភ្ញាក់ផ្អេីត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ករណីផ្ទុះអាវុធជាច្រេីនគ្រាប់ដោយ​មន្ត្រី​យោធាម្នាក់សង្ស័យស្រវឹងហេតុការណ៍នេះកេីតឡេីងនាវេលា​ម៉ោង​៨យប់ថ្ងៃទី១២​ខែកក្កដា​ឆ្នាំ២០២០​នៅក្នុងបន្ទប់ជួលលេខ​ C៥​ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែន​រាជធានីភ្នំពេញ។

ជនបង្ករឈ្មោះ សោម​ ពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរ យោធា​កងឯកភាព​ទីចាត់ការឃោសនាពត៍មាន​អគ្គបញ្ជាការ​ ឋាន:វរះសេនីយ៍ត្រីយ៍​អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។

Sponsor

នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័​នៅបន្ទប់ខាងលើចំនួន៤នាក់​ពេលកំពុងផឹកនោះជនបង្ករបាន​និយាយថាពិបាកចិត្តណាស់​ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ​លុះមួយសន្ទុះក្រោយមកជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់​មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក​មួយគ្រាប់បាញ់ទ្វា
បន្ទប់​និងមួយគ្រាប់ទៀត​បាញ់ឡើងលើ។

​បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន​ និង​សាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ។