ស្រុកកស្អាង: ប្រទះឃេីញសាកសពមួយនៅក្នុងស្រះសង្ស័យជាករណីឆក់ត្រីបណ្តាលអោយស្លាប់ហេតុកាភ្ញាក់ផ្អេីលនេះកេីតឡេីងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទីស្ថិតនៅចំនុចស្រះក្នុងចំការស្វាយស្ថិតនៅភូមិព្រែកប៉ានឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល
ជនរងគ្រោះឈ្មោះ ផល ផា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរនៅភូមិព្រែកប៉ានឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល(ស្លាប់)។
វត្ថុតាងចាប់យកមានអាគុលចំនួន១គ្រឿង,ដងឆក់ត្រី១គូ,អាំងវិចទ័រ១គ្រឿង។
មុនពេលកេីតហេតុនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៩និង០០នាទីខណៈមេឃកំពុងរលឹមភ្លៀងឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រីនៅក្នុងស្រះរួចក៏បានចេញទៅបាត់តាំងពីយប់នោះមកមិនឃើញឈ្មោះ ផលផា ត្រឡប់ផ្ទះវិញទេដោយមានការងឿងឆ្ងល់ឪពុកម្តាយនិងក្រុមគ្រួសារ បានដើរកតែរកមិនឃើញ ។
លុះដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៧និង៣០នាទីទើបមានគេមកប្រាប់ថាឃើញឈ្មោះ ផល ផា ស្លាប់នៅក្នុងស្រះត្រីដោយមានស្ពាយអាគុយអាំងវែកទ័រនិងដងឆក់ត្រី ជាប់និងខ្លួន។
បន្ទាប់ពីទទួលបានព័ត៍មានភ្លាមនោះកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាចុះធ្វើការពិនិត្យដោយមានការចូលរួមពីថ្នាក់ឃុំថ្នាក់ភូមិនិងក្រុមគ្រួសារ រួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីនៅក្នុងស្រះត្រីពិតប្រាកដមែន។
បន្ទាប់ពីពិនិត្យរួចសាកសពរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

