ចាំមេីលតេីវាសនារបស់ជន​ជាប់ចោទ​ ហូរ​ ចំរេីន​ ដែលមាន​​ងារ​ជា​ឧ​កញ៉ានឹង​ទៅជាយ៉ាង​ណាក្រោយ​ពីកើត​ទុក្ខ​មិន​សុខ​ចិត្ត​

ចាំមេីលតេីវាសនារបស់ជន​ជាប់ចោទ​ ហូរ​ ចំរេីន​ ដែលមាន​​ងារ​ជា​ឧ​កញ៉ានឹង​ទៅជាយ៉ាង​ណាក្រោយ​ពីកើត​ទុក្ខ​មិន​សុខ​ចិត្ត​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ក្នុងការស៊ើបសួរ​សាលាឧទ្ធរណ៍នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដាឆ្នាំ​២០២០បាន​ស្នើ​រ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ីនាំ​ជន​ត្រូវ​ចោទ​ឈ្មោះ ហូរ ចំរើន មក​ធ្វើការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៥៤២ចុះ​ថ្ងៃ​ទី​១៨ខែកក្កដាឆ្នាំ​២០១៩របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនជាប់ចោទ​ឈ្មោះ ហូរ ចំរើន ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ត្រូវ​ឃុំខ្លួន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​​ត្រួត​ពិនិត្យ​ពី​បទ​(រំលោភ​លើ​ទំនុកចិត្ត​)ប្រព្រឹ​ត្ត​នៅ​រាជធានី​ភ្នំពេញកាលពី​អំឡុង​ឆ្នាំ​២០១៥រហូត​ដល់​ឆ្នាំ​២០១៧ តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ ។

Sponsor

ជន​ត្រូវ​ចោទ​មាន​អាយុ​៣៩​ឆ្នាំជា​ពាណិជ្ជករត្រូវ​បាន​សា​លាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែនិង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៦លាន​រៀលពាក់ព័ន្ធ​ពី​បទ​ឆបោក ។

សាលក្រម​នេះ​ត្រូវ​បាន​ជនជាប់ចោទ ហូរ ចំរើន កើតទុក្ខមិន​សុខចិត្ត​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ទើបបានជា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍កំណត់​យក​ថ្ងៃ​ទី​១៥ខែកក្កដាឆ្នាំ​២០២០មក​សាកសួរ​ដេញដោល​នោះ ។

សូម​រំឭក​ថាអតីត​ផ្កាយ​៣ ហូរ ចំរើន បានត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួន​កាលពី​រសៀលថ្ងៃ​ទី​១៥ខែឧសភាឆ្នាំ​២០១៨​កន្លង​ទៅនៅ​ចំណុច​ផ្ទះ​វីឡា​មួយស្ថិត​ក្នុងភូមិ​ព្រៃ​សសង្កាត់​ព្រៃ​សខណ្ឌដ​ង្កោរាជធានី​ភ្នំពេញពាក់ព័ន្ធ​នឹង​ការ​ផ្ទុះអាវុធ​ជិត​១០​គ្រាប់​បាញ់​គំរាម​ឪពុកក្មេក ។

ក្រោយ​ពី​ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន​និង​ឃុំខ្លួនឈ្មោះហូរ ចំរើន ត្រូវ​រង​នូវ​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ទៀតរហូត​ដល់​មាន​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​៦​ខែពាក់ព័ន្ធ​នឹង​បទ​ឆបោកមាន​ទឹកប្រាក់​រាប់​សែន​ដុល្លារ​អា​មេ​រិ​កនិង​កំពុង​បន្តដំណើរ​ការ​លើ​សំណុំរឿង​ថ្មី​ទៀត ។

ជនជាប់ចោទ ហូរ ចំរើន ដំបូង​ឡើយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សក្នុង​មណ្ឌល​អប់រំ​កែប្រែ​«​ម​១» ប៉ុន្តែ​ក្រោយមក​អ្នកទោស​ដែលមាន​ងារ​ជា​ឧកញ៉ានិង​មាន​ប្រាក់​នេះបាន​សុំ​ផ្ទេរចេញពី​ពន្ធនាគារ​«​ម​១» ទៅ​ដេក​ទទួលទោស​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ីដែល​គេ​យល់​ថា​ជា​ពន្ធនាគារ​មាន​ផាសុក​ភាព​នោះ​វិញ ។

បន្ទាប់​ពី​បាន​ទៅ​ដេក​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ហើយថ្មី​ៗ​នេះ​ឧកញ៉ា​ជាប់ចោទ​រូប​នេះ​បាន​ស្នើ​សុំ​ទៅ​ថ្នាក់លើ​ដែល​គ្រប់គ្រង​ពន្ធនាគារទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត វិញ​ដោយ​ជនជាប់ចោទ​អះអាង​ថា​មាន​បញ្ហា​សុខ​ភាពចំណែក​អ្នក​តាមដាន​រឿង​អ្នកទោស​មាន​លុយ​សុំ​ទៅ​ដេកពេទ្យ​និយាយ​ថាអ្នកមាន​ប្រាក់​គ្មាន​ឈឺ​អី​ទេតែងតែ​ជួល​មន្ទីរពេទ្យ​ដេក​ជំនួស​គុក​រហូតដែល​គេ​តែង​និយាយ​ថា គុក​ខ្ពើម​អ្នកមាន និង​គុក​ដេញ​អ្នកមាន​ប្រាក់​មិន​ឲ្យ​ដេក ។

ជាក់ស្តែង​ដូច​ឧកញ៉ា ថោ​ង សា​រ៉ាត់ កាល​មានឈ្មោះ​ជាប់​ទោស​ជា​ឃាតករ​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ មិន​បាន​ដេក​ក្នុង​ពន្ធនាគារ​ដូច​គេ​ទេក្នុង​រយៈពេល​៤-៥​ឆ្នាំ​ពេល​មានទោស រហូតដល់​មានការ​ដោះ​លែង​វិញដែល​គេ​ថា​គុក​ខ្ពើម​ណាស់​ដេញ​មិន​ឲ្យ​ដេក ។

ដូច្នេះនេះ​ជា​គំរូ​សម្រាប់​អ្នកមាន​ប្រាក់​ដូច​ឧកញ៉ា ហូរ ចំរើន និងមាន​អ្នកមាន​លុយ​ខ្លះ​ទៀត​ក៏​យក​មន្ទីរពេទ្យ​ធ្វើ​គុក​ដែរដូច​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ នួន ប៉ុក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំអតីត​ប្រធាន​មន្ទីររៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុ​រិយោ​ដី​ខេត្ត​ព្រះ​សីហ​នុដែល​ជាប់ចោទ​ចំនួន​៣​បទល្មើស​គឺ ១-​បទ​រំលោភ​អំណាច ២-​បទ​បំពាន​ធនធានធម្មជាតិនិង​៣-​បទ​ផ្តល់​និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដោយ​អាជ្ញាធរ ។

ជនសង្ស័យ​ឈ្មោះ នួន ប៉ុក ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​៤ខែមីនាឆ្នាំ​២០២០ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយហើយ​កំពុង​យក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ធ្វើ​ពន្ធនាគារ​ដែរនេះ​គេ​ហៅ​ថា​អ្នក​ទោស​មាន​ប្រាក់ចង់​ជួល​សណ្ឋាគារ​ដេក​ក៏​បានព្រោះ​ព្រាយ​គុក​ខ្ពើម​ពេក​ក្រៃ ៕