ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់Deth Malina (ដេត ម៉ាលីណា)ដែលភរិយារបស់លោកឧកញ៉ាឌួង ឆាយ បានលើឡើងថា៖ នាងខ្ញុំ និងស្វាមីសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ ប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយអោយក្មួយសំរាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយស្រីណាស់មានផ្ទៃពោះពរពោះជិត 8 ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសលនិងព្រៃផ្សៃបែបនេះ ផ្ទៃមុខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ។ នាងខ្ញុំមានត្រឹមការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលេីកទឹកចិត្តក្រុមគ្រួសារក្មួយស្រី និងជូនថវិកា 1,000$ សំរាប់ក្មួយជូនពរក្មួយឆាប់ជាសះស្បេីយ 🙁🥺🙁🙏🏻🙏🏻🙏🏻
ពិតជាឃោឃៅនិងព្រៃផ្សៃពេកហេីយក្មេងៗលេងជាមួយគ្នាឈ្លោះគ្នាជារឿងធម្មតាតែខ្លួនជាស្ត្រីវ័យចំណាស់បែរជាដាច់ចិត្តលើកដៃយកកាំបិតចាប់ក្មេងកាប់វះអាយះពេញផ្ទៃមុខ ដែលមើលទៅគួរអោយសង្វែកនិងអាណោចអាធម៌បំផុត ។
ស្ត្រីដែលបង្ករឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំចំណែកក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ តើអនាគត់គ្នាទៅជាយ៉ាងណាបញ្ជាក់បើដេរលើផ្ទៃមុខជាង១០០ថ្នេរហើយដៃជាង២០ថ្នេរ ។
ករណីនេះកើតហេតុស្ថិតនៅក្នុងបុរីឈូកវ៉ា២ផ្លូវលេខ២៦ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភនំពេញ ។
ជនបង្កជាមនុស្សចាស់ឆ្កួតដែលយកកាំបិតទៅឆូតមុខ កូនស្រីអ្នកជិតខាងម្នាក់ដោយសារខឹងក្មេងស្រីនោះធ្វើឲ្យកូនប្រុសរបស់គាត់ដែលគាត់បាននិយាយថា ”ធំឡើងជាតារា” មានរបួសមុខ…។
ដើម្បីសងសឹកគាត់បានទៅទិញកាំបិតទុកនិងបានចាប់ក្មេងស្រីនោះឆូតមុខ របស់ធ្ងន់និងចូលដេកពេទ្យដែលអនាគតទៅក្មេងស្រីនោះអាចសំឡាកមុខ ហើយយាយល្មើសនោះចូលគុក ៕




