(មានវីដេអូ​)អ្នករត់​ម៉ូតូឌុបម្នាក់​ប៊ិះអស់ជីវិតដោយជនសង្ស័យម្នាក់បានហៅអោយដឹកពីស្ដៅកោងស្រុកបាភ្នំមករង្វង់មូលស្វាយអន្ទរដល់កន្លែងស្ងាត់ចុះនោមទាញដំបងវាយជនរងគ្រោះបណ្តាលដួលលេីម៉ូតូជិះគេចត្រូវជាប់ខ្នោះសមត្ថកិច្ច

(មានវីដេអូ​)អ្នករត់​ម៉ូតូឌុបម្នាក់​ប៊ិះអស់ជីវិតដោយជនសង្ស័យម្នាក់បានហៅអោយដឹកពីស្ដៅកោងស្រុកបាភ្នំមករង្វង់មូលស្វាយអន្ទរដល់កន្លែងស្ងាត់ចុះនោមទាញដំបងវាយជនរងគ្រោះបណ្តាលដួលលេីម៉ូតូជិះគេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​:​ ជនសង្ស័យ​ម្នាក់បានហៅម៉ូតូឌុបជិះមកដល់កន្លែងស្ងាត់ប្រេីល្បិចឈប់នោមរួចធ្វេីសកម្មភាវាយប្លន់តែសំណាងមិនជួយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០វេលាម៉ោង០៨និង​៤០នាទីព្រឹកនៅចំណុចភូមិព្រៃសំលាញឃុំសំរោងស្រុកស្វាយអន្ទរខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុសអាយុ២២ឆ្នាំភូមិស្តៅកោងឃុំស្តៅកោងស្រុកបាភ្នំខេត្តព្រៃវែងបានជួលម៉ូតូជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិក្រាំងក្អុកឃុំកំពង់សឹងស្រុកព្រះស្តេចខេត្តព្រៃវែង។

Sponsor

បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះឲ្យឌុបខ្លួនពីមុខឃុំស្ដៅកោងស្រុកបាភ្នំមករង្វង់មូលស្វាយអន្ទរពេលឌុបមកចំណុចផ្លូវស្រឡះគ្មានផ្ទះប្រជាពលរដ្ឋ។

ឃើញមានឱកាសល្អជនសង្ស័យបានធ្វើលេសឈប់ជុះនោម ហើយធ្វើសកម្មភាពវាយជនរងគ្រោះនឹងដំបងទៅលើជនរងគ្រោះមួយដំបងហើយជនរងគ្រោះគេចខ្លួនលោតចុះពីលើ​ម៉ូតូពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះរត់។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកដោយបានបញ្ជានិងដឹកនាំផ្ទាល់ពីលោកអធិការ អ៊ុង ផាន បានដេញតាមពួនស្ទាក់រហូតដល់ម៉ោង១០និង៥០នាទីទើបចាប់ជន​សង្ស័យបាននៅចំណុចប្រឡាយចិនភូមិព្រៃឆ្លុងឃុំពាន​រោង។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធីរីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕