សៀមរាប: ហេតុកាភ្ញាក់ផ្អេីលមួយដោយមានបុរសវិកលចរិតម្នាក់បានយកកាំបិទផ្គាក់ភ្ជង់គំរាមអារ-កសម្លាប់មីងដើរកាប់រថយន្តតាមផ្លូវនិងបើកឡានMazdaមួយគ្រឿងយកទៅប្លុងចោល។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២០នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា៖ បុរសវិកលចរិតឈ្មោះ អែម បញ្ញា អាយុ២៨ឆ្នាំមានទីលំនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបបានយកផ្គាក់ភ្ជង់និងគំរាមអាករសម្លាប់មីងបង្កើតឈ្មោះ អែម ចន្ទ័សូឡីអាយុ៤៧ឆ្នាំ។
សមត្ថកិច្ចបន្តថា៖ ក្រោយមកមីងបង្កើតក៏បានរត់គេចខ្លួនបាន ហើយឈ្មោះ អែម បញ្ញា បានបន្តសកម្មភាពយកផ្គាក់ដេញកាប់ឡានតាមដងផ្លូវរហូតដល់ចំណុចលក់ដែកស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាបជននេះបានកាប់ឡានមួយគ្រឿងប្រភេទ Morning ពណ៌ក្រហមចំនួនពីរកាំបិតបណ្ដាលឲ្យបែកកញ្ចក់ឡានខាងមុខធ្វើឲ្យម្ចាស់រថយន្តភ័យខ្លាំងក៏រត់គេចខ្លួនបាត់ទៅ។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ទៀតថា៖ បន្ទាប់មកជនសង្ស័យក៏បានបន្តសកម្មភាពដើររហូតដល់ចំណុចកន្លែងកាត់សក់ស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាបក៏បានឃើញរថយន្តម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-4431 ក៏បានយកផ្គាក់កាប់មកលើកញ្ចក់ឡានចំនួនមួយកាំបិតបណ្ដាលឱ្យបែកកញ្ចក់ឡានខាងមុខហើយគំរាមម្ចាស់ឡានឲ្យចុះពីលើឡានរួចក៏យកឡានរបស់ជនរងគ្រោះជិះចេញបាត់ទៅ។
ក្រោយកើតហេតុជនរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍ដើម្បីរាយការណ៍ដល់សមត្ថកិច្ចម្ចាស់រថយន្តបានបញ្ជាក់ថានៅក្នុងរថយន្តមានលុយជិត៧ពាន់ដុល្លារ,ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខ្មៅនិងកាតគ្រីម៉ូតូមួយសន្លឹក។
លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថាជននេះបានយករថយន្តមួយគ្រឿងនេះទៅប្លុងចោលនៅភូមិថ្នល់បាក់ឃុំអំពិលស្រុកប្រាសាទបាគងហើយត្រូវបានសមត្ថកិច្ចរកឃើញហើយតែជនសង្ស័យបានរត់គេចខ្លួនបាត់ខណៈកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
គេកំពុងដាក់ភាពសង្ស័យថាបើជនសង្ស័យជាមនុស្សវិកលចរិកហេតុអីចេះបើកឡាននិងធ្វើសកម្មភាពដូចឧក្រិដ្ឋជន ហើយចេះគេចខ្លួនពីសមត្ថកិច្ចខ្លាចពីគុកច្រវ៉ាក់នោះ៕




